អន្តរជាតិ
អ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រហ័រមូស និងព្រមានបាញ់កម្ទេចគ្រប់នាវា ដែលបើកឆ្លងកាត់ផ្លូវសមុទ្រនេះ
BY Pheakdey
March 3, 2026
អេហ្ស៊ីប៖ លោក Ebrahim Jabari ទីប្រឹក្សាជាន់ខ្ពស់របស់មេបញ្ជាឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទទាំងស្រុងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣ ខែមីនា។ មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ថា អ៊ីរ៉ង់នឹងបាញ់កម្ទេចគ្រប់កប៉ាល់ទាំងអស់ ដែលព្យាយាមបើកឆ្លងកាត់ដែលសមុទ្រនេះ។

ប្រភពខាងលើបានបន្តថា ការព្រមាននេះគឺជាការព្រមានយ៉ាងតឹងរឹងនិងច្បាស់លាស់បំផុតមួយ ចាប់តាំងពីសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយនឹងអាមេរិកបានកើតឡើងជាច្រើនថ្ងៃកន្លងមកនេះ។ សូមបញ្ជាក់ជូនថា ការបិទផ្លូវសមុទ្រពីសំណាក់ប្រទេសអ៊ឺរ៉ង់នៅពេលនេះបានបង្កការគំរាមកំហែងដល់លំហូរប្រេងសកលមួយភាគប្រាំ និងបានធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងយ៉ាងគំហុកផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia