ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅហ្វីលីពីន

    BY Pheakdey March 3, 2026
    មនុស្ស ២នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅហ្វីលីពីន

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែមីនា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងតំបន់វាលស្មៅមួយកន្លែងក្នុងក្រុង Pililla នៃខេត្ត Rizal។

    ប្រភពខាងលើបានបន្តថា នៅក្នុងឧទ្ធម្ភាគចក្រមួយគ្រឿងនេះមានផ្ទុះមនុស្សសរុបចំនួន ៥នាក់ ដោយនៅក្នុងនោះមានពលរដ្ឋជនជាតិម៉ាឡេស៊ីចំនួន ២នាក់​ និងពលរដ្ឋហ្វីលីពីនចំនួន ៣នាក់ ខណៈនៅក្នុងចំណោមអ្នកស្លាប់ទាំង ២នាក់នោះគឺមានពលរដ្ឋម៉ាឡេស៊ីម្នាក់និងពលរដ្ឋហ្វីលីពីនម្នាក់។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុ នៃការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: