ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្លៃប្រេងឆៅកើនឡើងជាង ១ដុល្លារក្នុងមួយធុងបារ៉ែល ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា

    BY Pheakdey March 4, 2026
    តម្លៃប្រេងឆៅកើនឡើងជាង ១ដុល្លារក្នុងមួយធុងបារ៉ែល ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា

    សិង្ហបុរី៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានកើនឡើងជាង ១ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៤ ខែមីនា។ ការហក់ឡើងយ៉ាងគំហុកនៃតម្លៃប្រេងឆៅបានកើតឡើងក្រោយមានសង្គ្រាមរួមគ្នារវាងកងកម្លាំងអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។

    ប្រភពខាងលើបានបន្តថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យផ្លូវសមុទ្រសំខាន់ៗត្រូវបានបិទឬមានហានិភ័យខ្ពស់ក្នុងការបើកឆ្លងកាត់ ហើយនៅចំពោះមុខស្ថានភាពនេះក្រុមប្រទេសអ្នកផលិតចេញប្រេងត្រូវបង្ខំចិត្តកាត់បន្ថយការនាំចេញប្រេងរបស់ពួកគេផងដែរ។ គិតត្រឹមម៉ោង ១០ព្រឹក (ម៉ោងនៅសិង្ហបុរី) តម្លៃប្រេងឆៅសកល មានដូចខាងក្រោមនេះ៖

    -ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨២,៥៣ ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ១,១១ដុល្លារ ឬ ១,៤%)

    -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៧៥,៣៧ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ០,៧៩ដុល្លារ ឬ១,១%) ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: