ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ បានរិះគន់ ចក្រភពអង់គ្លេសនិងអេស្ប៉ាញ ដែលមិនគាំទ្រការវាយប្រហារទៅលើអ៊ឺរ៉ង់

    BY Pheakdey March 4, 2026
    លោក ដូណាល់ ត្រាំ បានរិះគន់ ចក្រភពអង់គ្លេសនិងអេស្ប៉ាញ ដែលមិនគាំទ្រការវាយប្រហារទៅលើអ៊ឺរ៉ង់

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ចក្រភពអង់គ្លេស និងប្រទេសអេស្ប៉ាញ ដែលមិនបានគាំទ្រយ៉ាងពេញទំហឹងទៅលើការវាយប្រហារប្រទេសអ៊ឺរ៉ង់នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមីនា។ ទន្ទឹមគ្នានេះលោក ដូណាល់ ត្រាំ ក៏បានគំរាមផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញផងដែរ។

    លោក ដូណាល់ ត្រាំ បាននិយាយច្បាស់ៗថា៖ “ខ្ញុំមិនសប្បាយចិត្តជាមួយចក្រភពអង់គ្លេសនោះទេ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសនាពេលបច្ចុប្បន្ននេះគឺលោក Keir Starmer មិនមានភាពក្លាហានដូចអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Winston Churchill កាលពីជំនាន់សង្គ្រាមលោកលើកទី២នោះទេ”។ សូមបញ្ជាក់ជូនថា ចក្រភពអង់គ្លេស ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមលោកលើកទី២  សង្គ្រាមអ៊ីរ៉ាក់ និងសង្គ្រាមនៅអាហ្វហ្គានីស្ថាន បានសម្រេចចិត្តមិនចូលរួមជាមួយលោក ដូណាល់ ត្រាំ ក្នុងការវាយប្រហារទៅលើប្រទេសអ៊ឺរ៉ង់ ដែលបានចាប់ផ្តើមកាលពីចុងសប្តាហ៍នេះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: