ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមគ្រោងលុបចោលពន្ធនាំចូលប្រេងឥន្ទនៈ ដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ទនៈសកល

    BY Pheakdey March 9, 2026
    វៀតណាមគ្រោងលុបចោលពន្ធនាំចូលប្រេងឥន្ទនៈ ដើម្បីឆ្លើយតបនឹងការកើនឡើងតម្លៃប្រេងឥន្ទនៈសកល

    វៀតណាម៖ រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលុបចោលពន្ធនាំចូលប្រេងឥន្ទនៈ ដើម្បីឆ្លើយតបនឹងបញ្ហកើនឡើងតម្លៃប្រេងក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុថ្ងៃទី៩ ខែមីនា។ គិតត្រឹមពេលនេះតម្លៃសាំងនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ២៧,០៤០ដុង (១,០៣ដុល្លារ)ក្នុងមួយលីត្រ ពោលគឺបានកើតឡើងចំនួន ២១%។

    បើតាមក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា គិតត្រឹមពេលនេះសេចក្តីព្រាងអនុក្រឹត្យស្តីការទម្លាក់អត្រាពន្ធនាំចូលប្រេងឥន្ទនៈមួយចំនួនមកសល់ត្រឹម ០% បានរៀបចំរួចរាល់ហើយ ខណៈគេរំពឹងថា ការអនុម័តជាផ្លូវការនឹងកើតមានក្នុងពេលឆាប់ៗនេះ។ ក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ជាក់ថា យន្តការខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីជួយធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព និងធានាសន្តិសុខថាមពលជាតិ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: