ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥណ្ឌាចុះកិច្ចព្រមព្រៀងបង្កើតរោងចក្រចម្រាញ់ប្រេងតម្លៃ ៣០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

    BY Pheakdey March 12, 2026
    ឥណ្ឌាចុះកិច្ចព្រមព្រៀងបង្កើតរោងចក្រចម្រាញ់ប្រេងតម្លៃ ៣០០ពាន់លានដុល្លារនៅសហរដ្ឋអាមេរិក

    អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឱ្យដឹងថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ឥណ្ឌា Reliance Industries បានចុះកិច្ចព្រមព្រៀងបើករោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តនៅលើទឹកដីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time​​ នៅក្នុងថ្ងៃទី១២ ខែមីនា។ កិច្ចព្រមព្រៀងនេះមានតម្លៃជាទឹកប្រាក់រហូតដល់ ៣០០ពាន់លានដុល្លារអាមេរិកឯណោះ។

    នៅបណ្តាញសង្គម Truth Social លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគបង្កើតរោងចក្រចម្រាញ់ប្រេងដែលមានតម្លៃរហូតដល់ ៣០០ពាន់លានដុល្លារនេះ សហរដ្ឋអាមេរិកនឹងមានរោងចក្រចម្រាញ់ប្រេងថ្មីនិងធំជាងគេបង្អស់ ដែលមិនធ្លាប់មាននោះទេនៅក្នុងសហរដ្ឋអាមេរិកបើគិតក្នុងរយៈពេលកន្លះសតវត្សរ៍ (៥០ឆ្នាំ) ចុងក្រោយនេះ។ តាមគម្រោងគឺរោងចក្រចម្រាញ់ប្រេងខាងលើនេះនឹងត្រូវសាងសង់នៅក្បែរកំពង់ផែ Brownsville ក្នុងរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time​​

    Share This Post: