ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិក លុបចោលនិងពន្យាពេលជើងហោះហើរជាង​ ១២,៨០០ជើងជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះរដូវរងា

    BY Pheakdey March 18, 2026
    អាមេរិក លុបចោលនិងពន្យាពេលជើងហោះហើរជាង​ ១២,៨០០ជើងជាបន្ទាន់ ដោយសារឥទ្ធិពលព្យុះរដូវរងា

    អាមេរិក៖ អាជ្ញាធរអាមេរិកសម្រេចលុបចោល និងពន្យាពេលជើងហោះហើរសរុបជាង​ ១២,៨០០ជើងជាបន្ទាន់ ដោយសារការមកដល់នូវព្យុះដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមីនា។ នៅក្នុងចំណោមជើងហោះហើរទាំងអស់នេះគឺ មានជើងហោះហើរចំនួន ៨,៨៥១ជើងត្រូវបានពន្យាពេល និងជើងហោះហើរចំនួន ៣,៩៨២ជើងត្រូវបានលុបចោលតែម្តង។

    បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ព្យុះដែលនឹងបង្កការគំរាមកំហែងកម្រិតខ្ពស់ខាងលើនេះគឺជាព្យុះ Bomb-cyclone Winter ដែលព្យុះប្រភេទនេះនឹងបង្កឱ្យមានព្រឹលធ្លាក់ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ ចំពោះទីតាំងដែលអាចរងការវាយប្រហារវិញគឺមានក្រុងនិងរដ្ឋសំខាន់ជាច្រើន ដូចជាទីក្រុង New York, ទីក្រុង Chicago, ទីក្រុង Charlotte, ទីក្រុង​ Atlanta, រដ្ឋ New Jersey, រដ្ឋ Florida, រដ្ឋ Philadelphia និង រដ្ឋ Trenton ជាដើម។ បន្ថែមពីនេះទៀត ឥទ្ធិពលរបស់ព្យុះក៏អាចបង្កការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាង ៣៨៣,០០០គ្រួសារ និងអាជីវកម្មជាច្រើនពាន់កន្លែងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: