ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតអត្តពលិកថៃត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ខែ ជុំវិញករណីក្លែងបន្លំក្នុងការប្រកួត E-sports នៅព្រឹត្តិការណ៍កីឡា SEA Games លើកទី ៣៣

    BY Pheakdey March 18, 2026
    អតីតអត្តពលិកថៃត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ខែ ជុំវិញករណីក្លែងបន្លំក្នុងការប្រកួត E-sports នៅព្រឹត្តិការណ៍កីឡា SEA Games លើកទី ៣៣

    ថៃ៖ តុលាការថៃសម្រេចកាត់ទោសអតីតអត្តពលិកជម្រើសជាតិថៃម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៣ខែ ជុំវិញករណីក្លែងបន្លំក្នុងពេលប្រកួតនៅព្រឹត្តិការណ៍កីឡា Southeast Asian Games លើកទី ៣៣ នាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី១៧ ខែមីនា។ អតីតអត្តពលិកជម្រើសជាតិថៃរូបនេះមានឈ្មោះថា Napattara អាយុ ២៩ឆ្នាំ និងមានឈ្មោះហៅក្រៅថា “Tokyogurl”។

    នៅក្នុងព្រឹត្តិការណ៍កីឡា Southeast Asian Games លើកទី ៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក អត្តពលិក Napattara ដែលត្រូវចូលប្រកួតក្នុងវិញ្ញាសា E-sports បានបន្លំឱ្យអ្នកលេងម្នាក់ផ្សេងទៀតជួយលេងជំនួសនាង ពោលគឺរូបនាងគ្រាន់តែទៅបង្ហាញខ្លួននៅតុលេងហ្គេម ខណៈអ្នកលេងពិតប្រាកដនោះគឺជាអ្នកលេងហ្គេមម្នាក់ផ្សេងទៀតដែលចូលទៅលេងក្នុងនាមជារូបនាង។ ក្នុងករណីដដែលនេះ តុលាការថៃក៏បានកាត់ទោស អ្នកលេងហ្គេមជំនួសម្នាក់ទៀតនោះឈ្មោះ Chaiyo ភេទស្រី អាយុ ២៣ ឆ្នាំឱ្យជាប់ពន្ធនាគាររយៈពេល ៣ខែដូចគ្នាផងដែរ។ បើតាមតុលាការថៃបានចោទប្រកាន់ថា សកម្មភាពរបស់ស្រ្តីទាំង ២រូបនេះបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសថៃយ៉ាងខ្លាំង៕

    អត្ថបទ៖​ ភក្តី

    ប្រភព៖ Khaosod English

     

     

    https://www.khaosodenglish.com/news/crimecourtscalamity/2026/03/17/thai-gamers-sentenced-to-3-months-detention-over-sea-games-cheating/?fbclid=IwY2xjawQm93tleHRuA2FlbQIxMABicmlkETFaRVBVSGJoWmFwOVQ2WjFsc3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHo0rZhX91oSK9gSClz-9cpjVZc4rTnC8QjWeUbpW7CdYazeTXTzlLtIgdk7p_aem_xPU-kJJPy6MXRi1QzVKTYg

    Share This Post: