អ៊ឺរ៉ង់ បដិសេធមិនចរចារជាមួយលោក ដូណាល់ ត្រាំ
អាមេរិក៖ ប្រទេសអ៊ឺរ៉ង់បដិសេធមិនចរចារជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែមីនា។ ការបដិសេធនេះត្រូវបានធ្វើឡើង បើទោះជាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្អាកគំរាមបំផ្ទុះបណ្តាញអគ្គិសនីរបស់អ៊ីរ៉ង់ក៏ដោយ។

គួររម្លឹកជូនថា ថ្មីៗនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បានគំរាបថា កងកម្លាំងអាមេរិកអាចនឹងបំផ្ទុះបំផ្លាញប្រព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ឺរ៉ង់ ប្រសិនបើអ៊ឺរ៉ង់មិនព្រមចរចារបញ្ចប់សង្គ្រាមនោះទេ។ លោក ដូណាល់ ត្រាំ ក៏បានគំរាមដាក់ឱសានវាទ ៤៨ម៉ោងឱ្យប្រទេសអ៊ឺរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញផង បើមិនចង់ឱ្យអាមេរិកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ីរ៉ង់នោះទេ។ យ៉ាងណាក្តីគិតរហូតមកដល់ពេលនេះ ការគំរាមរបស់លោកប្រធាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅលើប្រទេសអ៊ឺរ៉ង់ហាក់ពុំមានប្រសិទ្ធភាពអ្វីនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia