ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងកំពុងពិចារណារឹតបន្តឹងការបើកបរទូទាំងប្រទេស ប្រសិនបើតម្លៃប្រេងសាំងបន្តឡើងថ្លៃ

    BY Pheakdey March 30, 2026
    កូរ៉េខាងត្បូងកំពុងពិចារណារឹតបន្តឹងការបើកបរទូទាំងប្រទេស ប្រសិនបើតម្លៃប្រេងសាំងបន្តឡើងថ្លៃ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងកំពុងពិចារណារឹតបន្តឹងការបើកបរចំពោះសាធារណៈជនទូទៅ ប្រសិនបើតម្លៃប្រេងសាំងនៅតែបន្តឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣០ ខែមីនា។ ប្រសិនបើវិធានការរឹតបន្តឹងការបើកបរនេះត្រូវបានអនុវត្តជាផ្លូវការ វានឹងក្លាយជាវិធានការរឹតបន្តឹងការបើកបរដំបូងក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ បើគិតចាប់តាំងពីឆ្នាំ១៩៩១មក។

    បើតាមលោក Koo Yun-cheol រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានបញ្ជាក់ថា វិធានការរឹតបន្តឹងការបើកបរនឹងត្រូវដាក់ឱ្យអនុវត្តក្នុងករណីដែលតម្លៃប្រេងឆៅបន្តកើនឡើងដល់ចន្លោះពី ១២០-១៣០ដុល្លារក្នុងមួយធុងរ៉ែល ខណៈគិតត្រឹមពេលនេះតម្លៃប្រេងឆៅក្នុងទីផ្សារពិភពលោកនៅមានតម្លៃចន្លោះពី ១០០-១១០ដុល្លារនៅឡើយក្នុងមួយធុងបារ៉ែល។ រដ្ឋមន្ត្រីរូបនេះបានបន្តថា អាជ្ញាធរកូរ៉ខាងត្បូងក៏អាចនឹងរឹតបន្តឹងការបើកបរចំពោះមធ្យោបាយធ្វើដំណើរផ្សេងៗរបស់រដ្ឋស្ថាប័នរដ្ឋផងដែរ ក្នុងករណីតម្លៃប្រេងសាំងបន្តកើនឡើងក្នុងកម្រិតខ្ពស់បំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: