ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បង់ក្លាដែសចេញបទបញ្ជាឱ្យមន្ត្រីរាជការកាត់បន្ថយការប្រើប្រាស់អំពូលភ្លើងនិងម៉ាស៊ីនត្រជាក់ ដើម្បីឆ្លើយតបនឹងវិបត្តិខ្វះខាតថាមពល

    BY Pheakdey March 30, 2026
    បង់ក្លាដែសចេញបទបញ្ជាឱ្យមន្ត្រីរាជការកាត់បន្ថយការប្រើប្រាស់អំពូលភ្លើងនិងម៉ាស៊ីនត្រជាក់ ដើម្បីឆ្លើយតបនឹងវិបត្តិខ្វះខាតថាមពល

    បង់ក្លាដេស៖ អាជ្ញាធរនៃប្រទេសបង់ក្លាដែស បានចេញបទបញ្ជាឱ្យមន្ត្រីរាជការកាត់បន្ថយការប្រើប្រាស់អំពូលភ្លើងអគ្គិសនី និងដំឡើងសីតុណ្ហភាពម៉ាស៊ីនត្រជាក់នៅតាមការិយាល័យដើម្បីសន្សំសំចៃថាមពល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣០​ ខែមីនា។​ វិធានការខាងលើនេះត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងវិបត្តិខ្វះខាតថាមពល ដែលបង្កឡើងដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

    បើតាមលោក Sakhawat Hossain រដ្ឋមន្ត្រីក្រសួងរដ្ឋបាលសាធារណៈបង់ក្លាដែសបានបញ្ជាក់ថា ក្នុងការអនុវត្តបទបញ្ជាខាងលើគឺអាជ្ញាធរនឹងអនុញ្ញាតឱ្យគ្រប់ស្ថាប័នរដ្ឋប្រើប្រាស់តែអំពូលភ្លើងដែលចាំបាច់មួយចំនួន ប្រើប្រាស់ម៉ាស៊ីនត្រជាក់ដែលបើកក្នុងសីតុណ្ហភាព ២៥អង្សាសេឬប្តូរទៅប្រើប្រាស់កង្ហារ និងប្រើប្រាស់តែឧបរកណ៍អគ្គិសនីមួយចំនួនដែលចាំបាច់ក្នុងការបំពេញការងារតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា បង់ក្លាដែសមានប្រជាពលរដ្ឋសរុបប្រមាណជា ១៧០លាននាក់ ហើយបង់ក្លាដេសបាននាំចូលប្រេងឥន្ទនៈចំនួន ៩៥%ពីក្រៅប្រទេស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: