ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីរ៉ង់រឹបអូសកប៉ាល់ ២គ្រឿងនៅច្រកសមុទ្រហ័រមូស ក្រោយអាមេរិកបន្តអនុវត្តបទឈប់បាញ់

    BY Pheakdey April 23, 2026
    អ៊ីរ៉ង់រឹបអូសកប៉ាល់ ២គ្រឿងនៅច្រកសមុទ្រហ័រមូស ក្រោយអាមេរិកបន្តអនុវត្តបទឈប់បាញ់

    អ៊ីរ៉ង់៖ អ៊ីរ៉ង់បានរឹបអូសកប៉ាល់ចំនួន ២គ្រឿងនៅច្រកសមុទ្រហ័រមូស បន្ទាប់ពីអាមេរិកបានប្រកាសបន្តបទឈប់បាញ់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែមេសា។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនមានព័ត៌មានបញ្ជាក់ថា កប៉ាក់ទាំង ២គ្រឿងនោះគឺជាកប៉ាល់របស់ក្រុមហ៊ុននៅក្នុងប្រទេសណាមួយនោះទេ។

    សម្រាប់អ្នកតាមដានស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានលើកឡើងថា ការសម្រេចរឹបអូសកប៉ាល់ចំនួន ២គ្រឿងពីសំណាក់ប្រទេសអ៊ីរ៉ង់នៅពេលនេះនឹងបន្ថែមសម្ពាធទៅលើជម្លោះដែលមានស្រាប់ជាមួយអាមេរិកឱ្យកាន់តែតានតឹងមួយកម្រិតទៀតផងដែរ ខណៈអាមេរិកកំពុងព្យាយាមស្វែងករកកិច្ចចរចារសន្តិភាពមួយដើម្បីបញ្ចប់សង្គ្រាម។ ​​​​​សូមរម្លឹកជូនផងដែរថា កាលពីថ្ងៃម្សិលមិញនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា នឹងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់នោះទេ ដើម្បីទុកពេលឱ្យបានយូរគ្រប់គ្រាន់ក្នុងការសម្រេចឱ្យបាននូវកិច្ចចរចារសន្តិភាពមួយ ដែលភាគីអាមេរិកនិងអ៊ីរ៉ង់អាចទទួលបានយកបានដូចៗគ្នា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: