ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនជម្លៀសពលរដ្ឋជាង ១,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាភ្លើងឆេះព្រៃ

    BY Pheakdey April 23, 2026
    ជប៉ុនជម្លៀសពលរដ្ឋជាង ១,០០០នាក់ជាបន្ទាន់ ដោយសារបញ្ហាភ្លើងឆេះព្រៃ

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានធ្វើការជម្លៀសពលរដ្ឋជាង ១,០០០នាក់ជាបន្ទាន់ដោយសារបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែមេសា។ ចំពោះទីតាំងដែលកំពុងមានភ្លើងឆេះវិញ គឺមានចំនួន ២កន្លែងទៅក្នុងខេត្ត Iwate ភាគឦសាន នៃប្រទេសជប៉ុន។

    បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា ពលរដ្ឋដែលត្រូវជម្លៀសខ្លួនទាំងអស់នោះគឺមានចំនួនជាងស្តែង ១ ០៧៧នាក់ រស់នៅក្នុងគ្រួសារចំនួន ៥៦៦គ្រួសារផ្សេងគ្នា ហើយពេលនេះពួកគេត្រូវទៅស្នាក់នៅក្នុងជំរុំសុវត្ថិភាពរួមគ្នាជាបណ្តោះអាសន្នសិន។ ប្រភពខាងលើបានបន្តថា គិតត្រឹមពលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានពលរដ្ឋណាម្នាក់បានរងរបួសនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time នៅ

     

    Share This Post: