កីឡា

លោក Jose Mourinho ត្រៀមខ្លួនក្នុងការចុះហត្ថលេខានាំយក Aaron Ramsey មកកាន់ទឹកដី Old Trafford ប្រសិនបើ Arsenal មិនព្រមផ្ដល់កុងត្រាថ្មីអោយ Ramsey ទេ

BY
Khmernote Media
March 20, 2018

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho ត្រៀមខ្លួនក្នុងការដណ្ដើមយកខ្សែបម្រើ Aaron Ramsey ពីក្លឹបកាំភ្លើងធំ Arsenal ប្រសិនបើ Arsenal មិនព្រមបន្ដកុងត្រាថ្មីជាមួយនឹងខ្សែបម្រើសញ្ជាតិវ៊ែលរូបនេះ។

ខ្សែបម្រើ Ramsey នៅសល់កុងត្រាតែ 1 ឆ្នាំទៀតតែប៉ុណ្ណោះជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal។ ហើយលោក Jose Mourinho គិតថា Ramsey អាចនឹងជាជំនួយដ៏ល្អសម្រាប់ជួយដល់កីឡាករ Alexis Sanchez និងខ្សែបម្រើ Paul Pogba។

ក្លឹបតោខៀវ Chelsea ក៏មានចំណាប់អារម្មណ៍ចង់បានខ្សែបម្រើរូបនេះដូចគ្នា។ គិតមកដល់ពេលនេះក្លឹបកាំភ្លើងធំ Arsenal មិនទាន់ផ្ដល់កិច្ចសន្យាបន្ដកុងត្រាថ្មីដល់ខ្សែបម្រើ Aaron Ramsey នៅឡើយទេ ខណៈដែលកុងត្រារបស់គេនឹងបញ្ចប់នៅក្នុងឆ្នាំ 2019។

បុត្រ

ប្រភព៖ Goal

Share This Post: