ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៧នាក់បានបាត់បង់ជីវិត និងជាង ៨០នាក់រងរបួស ក្នុងហេតុការណ៍រថភ្លើង ២ខ្សែបានបុកគ្នានៅឥណ្ឌូណេស៊ី

    BY Pheakdey April 28, 2026
    មនុស្ស ៧នាក់បានបាត់បង់ជីវិត និងជាង ៨០នាក់រងរបួស ក្នុងហេតុការណ៍រថភ្លើង ២ខ្សែបានបុកគ្នានៅឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧​នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថភ្លើងចំនួន ២គ្រឿងបានបុកគ្នានៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៨ ខែមេសា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅក្នុងស្ថានីយ Bekasi Timur ដែលមានចម្ងាយប្រមាណជា ២៥គីឡូម៉ែត្រពីទីក្រុងចាកាតា។

    បើតាមលោកស្រី ​Anna Purba អ្នកនាំពាក្យឱ្យ​ក្រុមហ៊ុនផ្លូវដែក KAI ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ​​​​​ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះក៏បានបណ្តាលឱ្យមានមនុស្សចំនួន ៨១នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ លោកស្រីបានបន្តថា គ្រោះថ្នាក់បានកើតឡើងនៅពេលដែរមានរថភ្លើងមួយខ្សែបានឈប់នៅចំណតនិងកំពុងអនុញ្ញាតឱ្យអ្នកដំណើរដើរចេញពីរថភ្លើង ក៏ស្រាប់តែមានរថភ្លើងមួយខ្សែទៀតបានបើកមកបុកយ៉ាងពេញទំហឹងតែម្តង។ យ៉ាងណាក្តី មូលហេតុបច្ចេកទេសជាក់ស្តែងដែលបណ្តាលឱ្យមានរថភ្លើងត្រូវបើកជាន់ម៉ោងគ្នានិងបុកគ្នានេះគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព​៖ The Strait Time

    Share This Post: