ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ​ នឹងដាក់រូបលោកនៅលើលិខិតឆ្លងដែនអាមេរិកមួយចំនួន

    BY Pheakdey April 29, 2026
    លោក ដូណាល់ ត្រាំ​ នឹងដាក់រូបលោកនៅលើលិខិតឆ្លងដែនអាមេរិកមួយចំនួន

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ នឹងដាក់រូបលោកនៅលើលិខិតឆ្លងដែនអាមេរិកមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៩ ខែមេសា។ គម្រោងខាងលើនេះត្រូវបានគេមើលឃើញថា គឺជាបទដ្ឋានរដ្ឋបាលថ្មីមួយទៀតនៅក្នុងអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ ខណៈលោក ដូណាល់ ត្រាំ បានប្រើប្រាស់ត្រាផ្ទាល់ខ្លួនលើស្ថាប័នរដ្ឋាបាលយ៉ាងច្រើនរួចហើយចាប់តាំងពីរូបលោកចូលកាន់តំណែងជាផ្លូវការមក។

    ប្រភពខាងលើបានបន្តថា តាមគម្រោងគឺនឹងមានរូបចំនួន ២ ដែលត្រូវដាក់នៅលើលិខិតឆ្លងដែនអាមេរិកតែមួយចំនួនប៉ុណ្ណោះ ពោលគឺមានចំនួនកំណត់ (Limited-edition Passport) ដើម្បីអបអរខួបលើកទី ២៥០ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០២៦ នេះ។ បើតាមរូបភាពដែលក្រសួងការបរទេសអាមេរិកបានបង្ហោះនៅលើបណ្តាញសង្គម X បានបង្ហាញថា រូបទាំង ២សន្លឹកនោះមានដូចជា៖

    -រូបទី១៖ គឺជារូបលោក ដូណាល់ ត្រាំ នៅពីលើសេចក្តីប្រកាសឯករាជ្យ ជាមួយនឹងហត្ថលេខារបស់គាត់ពណ៌មាសនៅពីក្រោម។

    -រូបទី២៖ គឺជារូបគំនូរប្រវត្តិសាស្ត្ររបស់បិតាស្ថាបនិកសហរដ្ឋអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: