អន្តរជាតិ
មនុស្ស ៧នាក់បានបាត់បង់ជីវិត និង ៣នាក់រងរបួស ក្នុងហេតុការណ៍បាក់ជញ្ជាំងមន្ទីរពេទ្យមួយកន្លែងនៅឥណ្ឌា
BY Pheakdey
April 30, 2026
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ជញ្ជាំងមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣០ ខែមេសា។ មន្ទីរពេទ្យដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Bengaluru នៃរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៧នាក់នោះ រួមមាន កុមារម្នាក់ អ្នកលក់អាហារតាមដងផ្លូវចំនួន ៤នាក់ និង ២នាក់ផ្សេងទៀតជាពលរដ្ឋមកពីរដ្ឋ Kerala។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time