មនុស្ស ៩នាក់បានបាត់បង់ជីវិត និងមួយចំនួនកំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូកទេសចរណ៍នៅឥណ្ឌា
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូកទេសចរណ៍មួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២ ខែឧសភា។ ហេតុការណ៍អកុសលនេះបានកើតនៅលើទន្លេ Narmada នៃរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទេសឥណ្ឌា។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមួយចំនួនទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈប្រតិបត្តិការណ៍តាមស្វែងរកពួកគេកំពុងត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រភពខាងលើបានបន្តថា ទន្ទឹមគ្នានេះក្រុមអ្នកជួយសង្គ្រោះក៏បានជួយស្រង់មនុស្សចេញពីទន្លេបានចំនួន ២៩នាក់ផងដែរ ហើយមនុស្សមួយចំនួននៅក្នុងចំណោមមនុស្សទាំង ២៩នាក់កំពុងទទួលបានការព្យាបាលនៅមន្ទីរពេទ្យដោយសារពួកគេមានរបួសលើរាងកាយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time