កីឡា
កាំភ្លើងធំ Arsenal រៀបចំត្រៀមដេញថ្លៃអ្នកចាំទី Bernd Leno ពីក្លឹប Bayer Leverkusen ដើម្បីជំនួសដំណែងអ្នកចាំទី Petr Cech
BY Khmernote Media
March 20, 2018
ក្លឹបកាំភ្លើងធំ Arsenal កំពុងរៀបចំសំណើរក្នុងការដេញថ្លៃអ្នកចាំទី Bernd Leno របស់ក្លឹប Bayer Leverkusen ក្នុងតម្លៃផ្ទេរ 25 លានផោន។

ក្លឹបកាំភ្លើងធំ Arsenal កំពុងសម្លឹងមើលអ្នកចាំទីថ្មីដើម្បីត្រៀមជំនួសអ្នកចាំទី Petr Cech ហើយអ្នកចាំទី Bernd Leno គឺជាជម្រើសដ៏ល្អក្នុងការជំនួសដំណែងអ្នកចាំទី Petr Cech។ ជាពិសេសអ្នកចាំទី Bernd Leno កំពុងសម្លឹងមើលទ្រនំថ្មីដើម្បីចាកចេញពីទឹកដីអាឡឺម៉ង់។ ការស្វែងរកទ្រនំថ្មីនេះគឺដើម្បីបង្កើនសមត្ថភាពរបស់គេបន្ថែមទៀត។
កុងត្រារបស់អ្នកចាំទី Leno ជាមួយនឹងក្លឹប Bayer Leverkusen នឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ខាងមុខនេះហើយអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រូបនេះក៏ត្រូវបានក្លឹប Napoli និងក្លឹបហង្សក្រហម Liverpool ចាប់អារម្មណ៍ដូចគ្នា។

បុត្រ
ប្រភព៖ Goal