ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៩នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែមាសមួយកន្លែងក្នុងប្រទេសឥណ្ឌូណេស៊ី

    BY Pheakdey May 16, 2026
    មនុស្ស ៩នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែមាសមួយកន្លែងក្នុងប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បាក់ដីនៅជិតអណ្តូងរ៉ែមាសមួយកន្លែងក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសាព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៦ ខែឧសភា។ អណ្តូងរ៉ែមាសដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅលើកោះស៊ូម៉ាត្រា ដែលជាកោះដ៏ធំមួយរបស់ឥណ្ឌូណេស៊ី។

    បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នេះគឺសុទ្ធតែជាកម្មករកំពុងបំពេញការងារនៅក្នុងការដ្ឋានអណ្តូងរ៉ែមាស ខណៈអណ្តូងរ៉ែមាសខាងលើនេះពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ គួរកត់សម្គាល់ថា ហេតុការណ៍បាក់ដីនៅអណ្តូងរ៉ែខុសច្បាប់បានកើតមានជារឿយៗនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយបើគិតចាប់តាំងពីឆ្នាំ២០១២ ហេតុការណ៍គ្រោះថ្នាក់ដូចនេះគ្នាបានសម្លាប់កម្មករសរុបចំនួន ៤៨នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay