អន្តរជាតិ
ចិនគ្រោងទិញយន្តហោះដឹកអ្នកដំណើរ Boeing ពីអាមេរិកចំនួន ២០០គ្រឿង
BY Pheakdey
May 21, 2026
ចិន៖ ប្រទេសចិនគ្រោងទិញយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing ចំនួន ២០០គ្រឿងពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែឧសភា។ យ៉ាងណាក្តី តម្លៃសរុបនៃការបញ្ជាទិញយន្តហោះដឹកអ្នកដំណើរទាំង ២០០គ្រឿងនេះមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។

គួរកត់សម្គាល់ថា ការបញ្ជាទិញយន្តហោះរបស់សហរដ្ឋអាមេរិកពីសំណាក់ប្រទេសចិននៅពេលនេះគឺផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទើបត្រូវបានធ្វើឡើងរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជិពីង ក្នុងជំនួបជាប្រវត្តិសាស្ត្រមួយកាលពីសប្តាហ៍កន្លងទៅនេះ។ សូមបញ្ជាក់ជូនផងដែថា នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនេះគឺអាមេរិកនិងចិនបានយល់ព្រមកាត់បន្ថយពន្ធលើទំនិញជាច្រើនប្រភេទចំពោះគ្នាទៅវិញទៅមក ដែលមានតម្លៃសរុបរហូតដល់ ៣០ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time