ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអាមេរិកពិន័យក្រុមហ៊ុនអាកាសចរណ៍ Alaska ជាប្រាក់ជាង ១៦ម៉ឺនដុល្លារ ជុំវិញករណីអនុញ្ញាតឱ្យអ្នកដំណើរស្រវឹងស្រាជិះក្នុងយន្តហោះ

    BY Pheakdey May 27, 2026
    អាជ្ញាធរអាមេរិកពិន័យក្រុមហ៊ុនអាកាសចរណ៍ Alaska ជាប្រាក់ជាង ១៦ម៉ឺនដុល្លារ ជុំវិញករណីអនុញ្ញាតឱ្យអ្នកដំណើរស្រវឹងស្រាជិះក្នុងយន្តហោះ

    អាមេរិក៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិកសម្រេចពិន័យក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ជាប្រាក់ចំនួន ១៦៥,០០០ ដុល្លារ ជុំវិញករណីអនុញ្ញាតឱ្យអ្នកដំណើរដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើងជិះយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃទី២៧ ខែឧសភា។ ការពិន័យនេះត្រូវបានគេមើលឃើញថា គឺជាករណីកម្រមួយផងដែរនៅក្នុងវិស័យអាកាសចរណ៍នៅសហរដ្ឋអាមេរិក។

    បើយោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិកបានបញ្ជាក់ថា ករណីដែលក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines អនុញ្ញាតឱ្យអ្នកដំណើរដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើងជិះយន្តហោះនោះបានកើតឡើងចំនួន ១១ដង បើគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤​ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។ យ៉ាងណាក្តី រដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិកមិនបានបញ្ជាក់ថា ក្រុមអ្នកដំណើរដែលស្រវឹងស្រាក្នុងករណីទាំង ១១នេះ បានបង្កការរំខានកម្រិតណាឬក្នុងទម្រង់បែបណានោះទេ៕

     អត្ថបទ៖ ភក្តី

    ប្រភព៖ Reuters

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay