ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាល អំពាវនាវដល់អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាចូលរួមជំរុញកូន ឬយុវជនឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់

    BY soknita May 29, 2026
    រាជរដ្ឋាភិបាល អំពាវនាវដល់អាណាព្យាបាល និងភាគីពាក់ព័ន្ធនានាចូលរួមជំរុញកូន ឬយុវជនឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់

    យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា និងភាគីពាក់ព័ន្ធនានា ចូលរួមជំរុញកូន ឬយុវជន ឱ្យមកចុះឈ្មោះចូល រៀនក្នុងកម្មវិធី TVET ១,៥លាននាក់ និងលើកទឹកចិត្តពួកគាត់សិក្សាកម្មវិធីនេះ ឱ្យបានចប់សព្វគ្រប់ ស្របតាមអភិក្រម «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។

    ក្នុងសារាចរណែនាំ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» សម្តេចធិបតី នាយករដ្ឋមន្ត្រី ណែនាំដល់យុវជន សាធារណជន ជាពិសេសប្រជាពលរដ្ឋ និងអតីតពលករវិលត្រឡប់មកពីប្រទេសថៃ អាចស្វែងរកសិក្សាជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ការធ្វើតេស្តវាយតម្លៃទទួលស្គាល់សមត្ថភាព និងឱកាសការងារ ដោយទាក់ទងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ ឆ្លើយតបបន្ទាន់១២៩៧៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay