ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះខាតចេកសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា

    BY Pheakdey June 2, 2026
    ជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះខាតចេកសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា

    ជប៉ុន៖ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានបណ្តាលឱ្យប្រទេសជាច្រើននៅជុំវិញពិភពលោកត្រូវជួបប្រទះនូវបញ្ហាធំៗមួយចំនួន ដូចជាបញ្ហាខ្វះខាតប្រេងឥន្ទនៈនិងឧស្ម័ន ដែលជាដើមហេតុជម្រុញឱ្យទំនិញផ្សេងៗនៅលើទីផ្សារត្រូវឡើងថ្លៃខ្ពស់ជាងធម្មតាផងដែរ។ ទន្ទឹមគ្នានេះ នៅក្នុងប្រទេសជប៉ុនឯណោះវិញត្រូវបានកាសែត The Strait Time រាយការណ៍នៅថ្ងៃទី២ ខែមិថុនា ថា កំពុងជួបប្រទះនូវបញ្ហាខ្វះខាតផ្លែចេកសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារយ៉ាងខ្លាំង ដែលបង្កឡើងដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

    ប្រភពខាងលើបានបន្តថា ចំពោះហេតុផលដែលធ្វើឱ្យប្រទេសជប៉ុនកំពុងខ្វះខាតផ្លែចេកសម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារគឺនៅត្រង់ថា ប្រទេសជប៉ុនតែងនាំចូលផ្លែចេកមិនទាន់ទុំមកពីតាមបណ្តាលប្រទេសនៅតំបន់ត្រូពិក ហើយយកផ្លែចេកទាំងនោះនៅបន្ទំនៅក្នុងប្រទេសជប៉ុន ដោយប្រើប្រាស់ឧស្ម័ន Ethylene មុននឹងដាក់លក់នៅលើទីផ្សារ។ សូមបញ្ជាក់ថាឧស្ម័ន Ethylene ត្រូវបានគេផលិតចេញពីសារធាតុរាវម្យ៉ាងឈ្មោះ Naphtha ហើយសារធាតុ Naphtha ត្រូវបានផលិតតាមរយៈការចម្រាញ់ប្រេងឆៅ។ ដោយសារតែទំនាក់ទំនងនៃការបន្ទំផ្លែចេញដ៏វែងឆ្ងាយនេះហើយ ទើបធ្វើឱ្យប្រទេសជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះខាតចេក ដ្បិតសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាក៏បានធ្វើឱ្យរាំងស្ទះការដឹកជញ្ជូនប្រេងឆៅទៅកាន់ប្រទេសជប៉ុនយ៉ាងច្រើនផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay