អន្តរជាតិ
អ្នកបើកយន្តហោះ ២រូប បានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធាមួយគ្រឿងនៅតៃវ៉ាន់
BY Pheakdey
June 2, 2026
តៃវ៉ាន់៖ មនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែមិថុនា។ ជនរងគ្រោះទាំង ២រូបនេះគឺជាសុទ្ធតែជាអ្នកបើកយន្តហោះ ខណៈយន្តហោះមួយគ្រឿងនេះគឺជាយន្តហោះយោធារបស់ក្រសួងការពារជាតិតៃវ៉ាន់។

បើតាមអ្នកនាំពាក្យឱ្យក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះយោធាប្រភេទ T-34 បានធ្លាក់នៅត្រង់ចំណុចចុងផ្លូវសម្រាប់យន្តហោះរត់ក្នុងមូលដ្ឋានទ័ពអាកាស Gangshan ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Kaohsiung។ ប្រភពខាងលើបានបន្តថា គ្រោះថ្នាក់បានកើតឡើងនៅក្នុងអំឡុងពេលធ្វើសមយុទ្ធ និងបង្កឡើងដោយសារគ្រឿងម៉ាស៊ីនដំណើរការមិនប្រក្រតី៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time