ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកយល់ព្រមលក់ឧទ្ធម្ភាគចក្រយោធា ៥គ្រឿង តម្លៃសរុប ១,៥ពាន់លានដុល្លារ ឱ្យទៅ​ប្រទេសនូវែលសេឡង់

    BY Pheakdey June 6, 2026
    អាមេរិកយល់ព្រមលក់ឧទ្ធម្ភាគចក្រយោធា ៥គ្រឿង តម្លៃសរុប ១,៥ពាន់លានដុល្លារ ឱ្យទៅ​ប្រទេសនូវែលសេឡង់

    អាមេរិក៖ សហរដ្ឋអាមេរិកបានអនុម័តការលក់ឧទ្ធម្ភាគចក្រ ដែលមានតម្លៃសរុប ១,៥ពាន់លានដុល្លារទៅកាន់​ប្រទេសនូវែលសេឡង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ​នៅក្នុងថ្ងៃទី៦ ខែមិថុនា។ ឧទ្ធម្ភាគចក្រ ដែលស្ថិតនៅក្នុងគម្រោងលក់ខាងលើនេះគឺជាឧទ្ធម្ភាគចក្រសម្រាប់ប្រើប្រាស់ក្នុងវិស័យកងទ័ពជើងទឹក ប្រភេទ Seahawk​ និងមានចំនួនសរុប ៥គ្រឿង។

    បើតាមលោកនាយករដ្ឋមន្ត្រីនូវែលសេឡង់ Christopher Luxon​ បានបញ្ជាក់ថា ការបញ្ជាទិញឧទ្ធម្ភាគចក្រសម្រាប់ប្រើប្រាស់លើដែនសមុទ្រខាងលើនេះគឺជាផ្នែកមួយនៃគម្រោងពង្រឹងវិស័យការពារជាតិរបស់ប្រទេសនូវែលសេឡង់ក្នុងរយៈវែងមួយ  ពោលគឺគម្រោងដែលត្រូវអនុវត្តក្នុងរយៈពេល ៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៥។ សូមរម្លឹកជូនផងដែរថា កាលពីឆ្នាំ ២០២៥កន្លងទៅ រដ្ឋាភិបាលនូវែលសេឡង់បានសម្រេចបង្កើនថវិកាក្នុងវិស័យការពារជាតិរហូតដល់ជាង ៥,២ពាន់លានដុល្លារឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay