កីឡា

តារាឆ្នើម Lionel Messi ព្យាយាមឆក់យកខ្សែបម្រើមួយរូបពី Premier League ដើម្បីយកមកចូលរួមជាមួយ Barcelona វិញ

BY
Khmernote Media
June 17, 2019

បើយោងទៅតាមការរាយការណ៍មួយបានអោយដឹងថា តារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Lionel Messi ចង់បង្កើនកំលាំងនៅក្នុងតំបន់កណ្តាលរបស់ក្រុមនៅក្នុងរដូវក្តៅនេះ ហើយគាត់បានដាក់កីឡាករ Giovani Lo Celso របស់ក្លឹប Real Betis នៅក្នុងបញ្ជីកីឡាកររបស់គាត់ផងដែរ។ គួរបញ្ជាក់ផងដែរថា Lo Celso នាពេលបច្ចុប្បន្នកំពុងលេងអោយក្រុមជម្រើសជាតិអាស្សង់ទីននៅក្នុងពាន Copa America ហើយកីឡាកររូបនេះលេងជាខ្សែបម្រើ ហើយបានសាងកេរ្តិ៍ឈ្មោះនៅពេលលេងអោយក្លឹប PSG ប្រទេសបារាំងកាលពីរដូវកាលមុនមួយ បន្ទាប់មកបានផ្លាស់ប្តូរលេងអោយក្លឹប Real betis នៅក្នុងរដូវកាល ២០១៨-២០១៩។

ជាមួយគ្នានេះផងដែរពេលដែលលេងអោយក្លឹប Real Betis កីឡាករវ័យ២៣ឆ្នាំរូបនេះធ្វើបានកាន់តែល្អ ដោយរកបាន១៦គ្រាប់ និង៦ Assists ក្នុងការបង្ហាញខ្លួន៤៦ប្រកួតនៅក្នុងរដូវកាលនេះ។ តាមរយៈសារព័ត៌មានរបស់ Don Balon បានរាយការណ៍ថា Lo Celso កំពុងតែចាប់អារម្មណ៍ទៅកាន់ English Premier League ជាមួយក្លឹប Tottenham Hotspurs ។

ប៉ុន្តែមិត្តរួមក្រុមជម្រើសជាតិរបស់គាត់ Lionel Messi ចង់បានខ្សែបម្រើវ័យក្មេងរូបនេះប្តូរមកកាន់ក្លឹប Barcelona វិញ។ លើសពីនេះទៅទៀត តាមរយៈសារព័ត៌មានរបស់អេស្ប៉ាញបានបង្ហាញថា Spurs មានឈ្មោះកីឡាករ Lo Celso នៅក្នុងបញ្ជីចង់បានរបស់គេនៅក្នុងរដូវក្តៅនេះ ខណៈដែរកីឡាករ Christian Eriksen ត្រូវបានរាយការណ៍ថានឹងចាកចេញទៅក្លឹប Real Madrid ហើយខ្សែបម្រើសញ្ជាតិអាស្សង់ទីននឹងយកមកជំនួសតំណែង របស់កីឡាករដែនណាម៉ាករូបនេះនៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេស  ខណៈដែរកីឡាករ Messi ក៏ចង់បានមិត្តរួមជម្រើសជាតិមកចូលរួមជាមួយក្លឹប Barcelona ដូចគ្នា៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: