អន្តរជាតិ
ឥណ្ឌូណេស៊ីរងការវាយប្រហារដោយគ្រោះរញ្ជួយដី ៦,៧រ៉ិចទ័រ បណ្តាលឱ្យមនុស្សម្នាក់បាត់បង់ជីវិត និង ៣៨នាក់រងរបួស
BY Pheakdey
June 17, 2026
ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៦,៧ រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមិថុនា។ ទីតាំងជាកន្លែងរងការគំរាមគំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺកោះស៊ូម៉ាត្រា ដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។

បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបានបណ្តាលឱ្យមានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ៣៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតនិងរងរបួសហើយ គ្រោះធម្មជាតិក៏បានបំផ្លាញស្ពាន អគារការិយាល័យ និងផ្ទះអស់ចំនួន ៦៧ខ្នងផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time