ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកយល់ព្រមលក់ប្រព័ន្ធកាំភ្លើងធំ តម្លៃ ៧៣លានដុល្លារ ឱ្យទៅសិង្ហបុរី

    BY Pheakdey June 19, 2026
    អាមេរិកយល់ព្រមលក់ប្រព័ន្ធកាំភ្លើងធំ តម្លៃ ៧៣លានដុល្លារ ឱ្យទៅសិង្ហបុរី

    អាមេរិក៖ សហរដ្ឋអាមេរិកបានអនុម័តលើសំណើរបស់ប្រទេសសិង្ហបុរីក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ជាផ្លូវការហើយ ដែលកិច្ចព្រមព្រៀងនេះមានតម្លៃរហូតដល់ ៧៣លានដុល្លារ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៩​ ខែមិថុនាបានឱ្យដឹងថា ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់នេះគឺជាប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំប្រភេទ M142 ។

    ប្រភពខាងលើបានបញ្ជាក់ថា ក្រសួងការពារជាតិសិង្ហបុរីធ្លាប់បានទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខាងលើនេះពីអាមេរិករួចម្តងហើយកាលពីឆ្នាំ២០១០ កន្លងទៅ ខណៈរហូតមកទល់នឹងពេលនេះ ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តត្រូវបានធ្វើបច្ចុប្បន្នភាពជាច្រើនដង ដើម្បីឱ្យវាកាន់តែទំនើបនិងកាន់តែមានប្រសិទ្ធភាពខ្ពស់។ នៅចំពោះមុខការវិវឌ្ឍន៍នៃបច្ចេកវិទ្យាយ៉ាងឆាប់រហ័សនេះហើយ ទើបប្រទេសសិង្ហបុរីត្រូវតែធ្វើបច្ចុប្បន្នភាពគ្រឿងសព្វាវុធរបស់ខ្លួនឱ្យទាន់សម័យកាលផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay