ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថភ្លើង ២ខ្សែបានបុកគ្នានៅអង់គ្លេស បណ្តាលឱ្យអ្នកដំណើរម្នាក់បាត់បង់ជីវិត និង ៨៩នាក់រងរបួស

    BY Pheakdey June 20, 2026
    រថភ្លើង ២ខ្សែបានបុកគ្នានៅអង់គ្លេស បណ្តាលឱ្យអ្នកដំណើរម្នាក់បាត់បង់ជីវិត និង ៨៩នាក់រងរបួស

    អង់គ្លេស៖ យ៉ាងយោចណាស់មានអ្នកដំណើរម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថភ្លើងចំនួន ២ខ្សែបានបុកគ្នានៅក្នុងប្រទេសអង់គ្លេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមិថុនា​។​ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ ក៏មានអ្នកដំណើរចំនួន ៨៩នាក់ផ្សេងទៀតបានរងរបួសផងដែរ។

    បើតាមអាជ្ញាធរអង់គ្លេសបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ៨៩នាក់នោះ គឺមានជនរងគ្រោះចំនួន ១១នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផងដែរ។​ ប្រភពខាងលើបានបន្តថា រថភ្លើងទាំង ២ខ្សែ ដែលបានបុកគ្នាខាងលើនេះគឺជារថយន្តភ្លើងរបស់ក្រុមហ៊ុន East Midlands Railway ខណៈមូលហេតុបច្ចេកទេសដែលនាំឱ្យរថភ្លើងទាំង ២ខ្សែត្រូវរត់ជាន់ម៉ោងគ្នា និងបុកគ្នាដូចនេះ គឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay