រថយន្ត

Hyundai Palisade ស៊េរីថ្មី 2020 សមត្ថភាពប្រហែល Ford Explorer ប៉ុន្តែធូរថ្លៃជាង

BY
autoadmin
June 17, 2019

រថយន្ត Hyundai Palisade ស៊េរីឆ្នាំ 2020 នឹងមកដល់ឃ្លាំងលក់នៅអាមេរិកក្នុងពេលឆាប់ៗនេះ ហើយក្រុមហ៊ុនផលិតរថយន្តនេះបានប្រកាសថា វានឹងមានតម្លៃចាប់ពី 31,550ដុល្លារអាមេរិក ឡើងទៅ។ ម៉ូដែល Palisade SE មានភាពទាន់សម័យ ជាមួយនឹងរបាំងមុខដ៏ក្រាស់រឹងមាំ អមដោយចង្កៀងមុខស្វ័យប្រវត្តិ និងអំពូលភ្លើងពេលថ្ងៃប្រភេទ LED ។ ផ្នែកសំខាន់ៗផ្សេងទៀតរួមមាន កញ្ចក់ឯកជន និងយ៉ាន់ស្ព័រ ទំហំ 18អ៊ីញ ហើយផ្នែកខាងក្នុងដូចជា៖ អេក្រង់ Display Audio ទំហំ 8អ៊ីញ (Android Auto) និង Apple CarPlay ។ មុខងារសុវត្ថិភាពដូចជា៖ Lane Keeping Assist, Rear Parking Distance Warning, Forward Collision Avoidance Assist, Smart Cruise Control…។

ចំណែកម៉ូដែល Palisade SEL (ធុនកណ្តាល) មានតម្លៃចាប់ពី 33,500ដុល្លារអាមេរិក និងមានរូបរាងខ្ពស់ជាងមុន ដោយសារតែបន្ទះរបាំងមុខ និង ដៃទ្វាររថយន្តប្រភេទ satin chrome ។ ម៉ូដែលនេះក៏មានដំបូលប្រភេទ roof rails និងកញ្ចក់ចំហៀង បំពាក់ដោយភ្លើងដេញ LED ជាមួយនឹងមុខងារ heated front seats និង dual-zone automatic climate control system ដែលជាមុខងារគ្រប់គ្រងសីតុណ្ហាភាពរវាងតៃកុង និងអ្នកដំណើរ។

ចំណែក Palisade Limited ដែលជាប្រភេទ premium មានតម្លៃចាប់ពី 44,700ដុល្លារអាមេរិក ជាមួយនឹងដំបូល dual sunroofs កាំយ៉ាន់ស្ព័រទំហំ 20អ៊ីញ។ យ៉ាងណាមិញមិនថាប្រភេទមួយណាដែលលោកអ្នកជ្រើសរើសនោះទេ គ្រប់ Palisades ទាំងអស់ ត្រូវបានបំពាក់ដោយម៉ាស៊ីន V6 ទំហំ 3.8លីត្រ ដែលអាចផ្តល់កម្លាំង 291សេះ (217kW/295PS) និងកម្លាំងបង្វិល 262lb-ft (355 Nm) ៕

អត្ថបទ៖ លីដា

Share This Post: