ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសឥណ្ឌាឃាត់ខ្លួនស្រ្តីបម្រើការងារនៅមណ្ឌលមើលថែកុមារម្នាក់ ក្រោយបែកធ្លាយវីដេអូដាក់ក្មេងតូចក្នុងម៉ាស៊ីនបោកខោអាវ

    BY Pheakdey July 4, 2026
    ប៉ូលិសឥណ្ឌាឃាត់ខ្លួនស្រ្តីបម្រើការងារនៅមណ្ឌលមើលថែកុមារម្នាក់ ក្រោយបែកធ្លាយវីដេអូដាក់ក្មេងតូចក្នុងម៉ាស៊ីនបោកខោអាវ

    ឥណ្ឌា៖ ប៉ូលិសឥណ្ឌាបានចាប់ខ្លួនស្រ្តី ជាអ្នកបម្រើការងារនៅក្នុងមណ្ឌលមើលថែកុមារម្នាក់ ក្រោយបែកធ្លាយវីដេអូដាក់ក្មេងតូចនៅក្នុងម៉ាស៊ីនបោកខោអាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែកក្កដា។ មណ្ឌលមើលថែកុមារ ដែលជាកន្លែកើតហេតុខាងលើមានឈ្មោះថា Capgemini មានទីតាំងស្ថិតនៅក្នុងទីក្រុង Bengaluru ភាគខាងត្បូង នៃ​ប្រទេសឥណ្ឌា។

    ក្រៅតែពីសម្រេចឃាត់ខ្លួនស្រ្តីខាងលើនេះហើយ ប៉ូលិសឥណ្ឌាក៏កំពុងបើកការស៊ើបអង្កេតស្រ្តីជាអ្នកមើលថែក្មេងចំនួន ៤ផ្សេងទៀតផងដែរ ដោយមានការសង្ស័យថា ពួកគាត់ក៏ធ្លាប់បានធ្វើទារុណកម្មចំពោះក្មេងៗជាច្រើននាក់ផងដែរ នាពេលកន្លងមក។ បើតាមប៉ូលិសឥណ្ឌាបានបញ្ជាក់ថា ការស៊ើបអង្កេតចំពោះករណីខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗ ក្រោយការបែកធ្លាយវីដេអូមួយនៅលើបណ្តាញសង្គម WhatsApp ដែលបង្ហាញពីសកម្មភាពមានក្មេងតូចកំពុងយំ ហើយត្រូវបានស្រ្តីម្នាក់យកទៅដាក់ក្នុងម៉ាស៊ីនបោកខោអាវ ព្រោះតែខឹងក្មេងនោះយំខ្លាំងពេក។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ស្រ្តីជាអ្នកធ្វើទារុណកម្មលើកុមារនឹងត្រូវទទួលទោសយ៉ាងណានោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay