ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ៨ថ្ងៃក្រោយរញ្ជួយដីនៅវេណេស៊ុយអេឡា តួលេខអ្នកបាត់បង់ជីវិតកើនដល់ ២,៥៩៥នាក់ ខណៈរាប់ម៉ឺននាក់បន្តបាត់ខ្លួន

    BY Pheakdey July 3, 2026
    ៨ថ្ងៃក្រោយរញ្ជួយដីនៅវេណេស៊ុយអេឡា តួលេខអ្នកបាត់បង់ជីវិតកើនដល់ ២,៥៩៥នាក់ ខណៈរាប់ម៉ឺននាក់បន្តបាត់ខ្លួន

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡានៅតែបន្តកើនឡើង បើទោះជាហេតុការណ៍អកុសលនេះបានកើតឡើង ៨ថ្ងៃមកហើយក្តី។ របាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន BBC នៅថ្ងៃទី៣ ខែកក្កដា បានបង្ហាញថា តួលេខអ្នកស្លាប់បានកើនឡើងដល់ចំនួន ២,៥៩៥នាក់។

    ប្រភពខាងលើបានបន្តថា តួលេខជនរងគ្រោះអាចបន្តកើនឡើង ដ្បិតគិតត្រឹមពេលនេះក៏នៅមានមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ឬនៅកប់ជាប់ក្រោមគំនរបាក់បែកផងដែរ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី២៤​ សប្តាហ៍មុន ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay