របាយការណ៍មួយបង្ហាញថា៖ លោក ដូណាល់ ត្រាំ អាចរកប្រាក់ចំណូលបានជាង ១,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥
អាមេរិក៖ របាយការណ៍មួយបង្ហាញថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចរកប្រាក់ចំណូលបានយ៉ាងហោចណាស់ ១,៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២៥ កន្លងទៅ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ប្រាក់ចំណូលរបស់លោក ដូណាល់ ត្រាំ គឺបានមកពីប្រភពជាច្រើនរួមមានទាំងអាជីវកម្មទាក់ទងនឹងរូបិយប័ណ្ណគ្រីបតូ និង Memecoin ផងដែរ។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុកម្រាស់ ៩២៧ទំព័រ ដែលចេញផ្សាយដោយការិយាល័យសីលធម៌របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញពីប្រភពប្រាក់ចំណូលសំខាន់ៗរបស់លោក ដូណាល់ ត្រាំ ដូចខាងក្រោមនេះ៖
-ទទួលបានប្រាក់ជាង ៥៩៤ លានដុល្លារ ពីការលក់របស់ក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ World Liberty Financial ខណៈនៅក្នុងក្រុមហ៊ុននេះក៏មានលោក ដូណាល់ ត្រាំ និងកូនប្រុសរបស់គាត់ជាសហស្ថាបនិកផងដែរ
-ទទួលបានប្រាក់ជាង ៦៣៦ លានដុល្លារ ពីក្រុមហ៊ុន CIC Digital LLC ដែលជាអាជីវកម្មរូបិយប័ណ្ណ Memecoin
-ទទួលបានប្រាក់ ១៧០លានដុល្លារ ពីក្រុមហ៊ុន Stablecoin Holdco
-ក្រៅពីប្រភពប្រាក់ចំណូលសំខាន់ៗខាងលើនេះ លោក ដូណាល់ ត្រាំ ក៏មានក្រុមហ៊ុន សណ្ឋាគារ រមណីដ្ឋាន និងក្រុមហ៊ុនអចលនទ្រព្យជាច្រើនផ្សេងទៀតផងដែរ។
ប្រភពខាងលើបានបន្តថា បន្ថែមដោយប្រាក់ចំណូលជាង ១,៤ពាន់លានដុល្លារនេះ គឺគិតត្រឹមពេលនេះទ្រព្យសរុបរបស់លោក ដូណាល់ ត្រាំ មានប្រមាណជា ៧,៦ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time