ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមផ្តើមអនុវត្តគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភទារកនិងការឈប់សម្រាកមាតុភាពរយៈពេលវែង ដើម្បីលើកទឹកឱ្យពលរដ្ឋយកកូនឱ្យបានច្រើន

    BY Pheakdey July 1, 2026
    វៀតណាមផ្តើមអនុវត្តគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភទារកនិងការឈប់សម្រាកមាតុភាពរយៈពេលវែង ដើម្បីលើកទឹកឱ្យពលរដ្ឋយកកូនឱ្យបានច្រើន

    វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមសម្រេចដាក់ចេញគោលនយោបាយផ្តល់ប្រាក់រង្វាន់ និងការលើកទឹកចិត្តផ្សេងៗយ៉ាងច្រើន​ចំពោះស្រ្តីដែលសម្រេចចិត្តយកកូនទី ២ នៅក្នុងគ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១ ខែកក្កដា។ ការដាក់ចេញគោលនយោបាយថ្មីនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រជាជនមានកូនច្រើន ដោយសារប្រទេសកំពុងប្រឈមនឹងបញ្ហាប្រជាជនចាស់លឿន ខណៈសេដ្ឋកិច្ចមិនទាន់សម្បូរបែបគ្រប់គ្រាន់នៅឡើយ។

    ប្រភពខាងលើបានបន្តថា គោលនយោបានថ្មីដែលនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី១​ ខែកក្កដា ឆ្នាំ២០២៦ នឹងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលសម្រេចចិត្តយកមានកូនបន្ថែមដូចជា៖

    -ម្តាយដែលមានកូនទី ២ នឹងទទួលបានការឈប់សម្រាកមាតុភាពចន្លោះពី ៦-៧ខែ ខណៈនៅតាមបណ្តាប្រទេសជាច្រើនរួមទាំងកម្ពុជាផងដែរ ការឈប់សម្រាកមាតុភាពមានរយៈពេលត្រឹម ៣ខែប៉ុណ្ណោះ

    -រដ្ឋាភិបាលនឹងជួយចំណាយលើការពិនិត្យសុខភាពមុនសម្រាល និងទារកទើបកើត

    -ផ្តល់ប្រាក់ឧបត្ថម្ភជាលុយសុទ្ធរហូតដល់ ២២៨ដុល្លារ ចំពោះម្តាយដែលបានបំពេញគ្រប់លក្ខខណ្ឌកំណត់របស់រដ្ឋាភិបាល ខណៈម្តាយដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់នោះទេក៏អាចទទួលបានប្រាក់ឧបត្ថម្ភនេះខ្ទង់ ៧៥ដុល្លារផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay