វៀតណាមបង្ក្រាបករណីភ្នាល់បាល់ World Cup ទ្រង់ទ្រាយធំ ដែលមានតម្លៃជាង ១៣០លានដុល្លារ និងឃាត់ខ្លួនមនុស្ស ៥៨នាក់
វៀតណាម៖ ប៉ូលិសវៀតណាមបានបង្ក្រាបករណីភ្នាល់បាល់ទាត់ World Cup ទ្រង់ទ្រាយធំ ២ករណី ដែលមានទំហំនៃការភ្នាល់ជាប្រាក់សរុបរហូតដល់ ១៣៣លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែកក្កដា។ ករណីភ្នាល់បាល់ទាត់ខុសច្បាប់ទាំងនេះគឺត្រូវបានរៀបចំឡើងជាទម្រង់ នៃការផ្តល់សេវាភ្នាល់និងទូទាត់ប្រាក់សំណងតាមរយៈប្រព័ន្ធ Online។

បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងការបង្ក្រាបករណីភ្នាល់បាល់ទាត់ World Cup ខុសច្បាប់ខាងលើនេះ ប៉ូលិសវៀតណាមក៏បានឃាត់ខ្លួនមនុស្សចំនួន ៨៥នាក់ផងដែរ ហើយរហូតមកទល់នឹងពេលនេះពួកគេត្រូវបានប៉ូលិសឃុំខ្លួនជាបណ្តោះអាសន្ន។ សូមបញ្ជាក់ជូនថា ករណីផ្តល់សេវាភ្នាល់បាល់ទាត់បានកើតមានតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកក្នុងរដូវកាលនៃការរៀបចំព្រឹត្តិការណ៍បាល់ទាត់ World Cup ២០២៦ នេះ ប៉ុន្តែករណីភ្នាល់ល្បែងស៊ីសងដែលតម្លៃរហូតដល់ជាង ១៣០លានដុល្លារគឺជាករណីកម្រមួយសម្រាប់នៅក្នុងប្រទេសវៀតណាម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time