ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ៦នាក់បានបាត់បង់ជីវិត ដោយសារឥទ្ធិពលព្យុះភ្លៀងនៅឥណ្ឌា

    BY Pheakdey July 6, 2026
    យ៉ាងហោចណាស់មានមនុស្ស ៦នាក់បានបាត់បង់ជីវិត ដោយសារឥទ្ធិពលព្យុះភ្លៀងនៅឥណ្ឌា

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន​ ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលព្យុះភ្លៀងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦​ ខែកក្កដា។ ទីតាំងដែលកំពុងរងឥទ្ធិពលព្យុះភ្លៀងខាងលើនេះគឺទីក្រុង​ Mumbai ដែលមានប្រជាពលរដ្ឋកំពុងរស់នៅសរុបប្រមាណជា ១២,៥លាននាក់។

    បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ៦នាក់ខាងលើនេះ គឺមានជនរងគ្រោះចំនួន ៥នាក់ជាកុមារ និងម្នាក់ជាស្រ្តី ដែលពួកគេបានស្លាប់ដោយសារមានអគារមួយខ្នងបានស្រុតយ៉ាងឆាប់រហ័សបន្ទាប់ពីរងឥទ្ធិពលរបស់ព្យុះភ្លៀង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះព្យុះភ្លៀងនៅតែបន្តធ្លាក់ និងបណ្តាលឱ្យមានបញ្ហាយ៉ាងច្រើននៅក្នុងទីក្រុង ដូចជាមានការរំខានដល់ការធ្វើដំណើរទាំងនៅលើផ្លូវគោក និងផ្លូវអាកាស អាជីវកម្មមួយចំនួនត្រូវផ្អាកជាបណ្តោះអាសន្ន ហើយទ្រព្យសម្បត្តិសាធារណៈមួយចំនួនត្រូវបានបំផ្លាញផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay