អន្តរជាតិ
មនុស្ស ៨នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ស្រុតដីនៅបង់ក្លាដែស
BY Pheakdey
July 6, 2026
បង់ក្លាដែស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហតុការណ៍បាក់ដីនៅក្នុងប្រទេសបង់ក្លាដែស នេះបើយោងយតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែកក្កដា។ ទីតាំងដែលជាកន្លែងកើតហេតុខាងលើគឺជាជំរំជនភៀសខ្លួនជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា ដែលស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសបង់ក្លាដែស។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសខាងលើនេះក៏បានបណ្តាលឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរបង់ក្លាដេសបានបញ្ជាក់ថា ទីតាំងដែលជាកន្លែងកើតហេតុខាងលើនេះបានទទួលរងសម្ពាធទឹកភ្លៀងមូសុងជាច្រើនថ្ងៃមកហើយ ទើបធ្វើឱ្យផ្ទៃដីមួយចំនួនត្រូវជាំទឹក និងបាក់ស្រុតយ៉ាងឆាប់រហ័ស៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time