ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅចិន កើនដល់ ១៥នាក់, ជាង ៣០០នាក់រងរបួស និងរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    BY Pheakdey July 7, 2026
    តួលេខអ្នកបាត់បង់ជីវិតដោយសារព្យុះភ្លៀងនៅចិន កើនដល់ ១៥នាក់, ជាង ៣០០នាក់រងរបួស និងរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

    ចិន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារឥទ្ធិពលព្យុះភ្លៀងនៅភាគកណ្តាលប្រទេសចិនបានកើនឡើងដល់ ១៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃទី៧​ ខែកក្កដា។ ​ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ៣៣១នាក់បានរងរបួសធ្ងន់និងស្រាលផងដែរ។

    បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ហើយ ឥទ្ធិពលរបស់ព្យុះភ្លៀងក៏បានបង្ខំឱ្យពលរដ្ឋចិនរាប់ម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះទៅស្នាក់នៅជំរំសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះមានមនុស្សម្នាក់កំពុងតែបាត់ខ្លួន ខណៈផ្ទះជាង ៤,៨០០ខ្នងបានរងនូវការខូចខាត និងផ្ទះចំនួន ២២ខ្នងត្រូវបានដួលរលំទាំងស្រុង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay