ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមបង្ក្រាបករណីភ្នាល់បាល់ World Cup ទ្រង់ទ្រាយធំ ដែលមានតម្លៃជាង ១៣០លានដុល្លារ និងឃាត់ខ្លួនមនុស្ស ៥៨នាក់

    BY Pheakdey July 7, 2026
    វៀតណាមបង្ក្រាបករណីភ្នាល់បាល់ World Cup ទ្រង់ទ្រាយធំ ដែលមានតម្លៃជាង ១៣០លានដុល្លារ និងឃាត់ខ្លួនមនុស្ស ៥៨នាក់

    វៀតណាម៖ ប៉ូលិសវៀតណាមបានបង្ក្រាបករណីភ្នាល់បាល់ទាត់ World Cup ទ្រង់ទ្រាយធំ ២ករណី ដែលមានទំហំនៃការភ្នាល់ជាប្រាក់សរុបរហូតដល់ ១៣៣លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែកក្កដា។ ករណីភ្នាល់បាល់ទាត់ខុសច្បាប់ទាំងនេះគឺត្រូវបានរៀបចំឡើងជាទម្រង់ នៃការផ្តល់សេវាភ្នាល់និងទូទាត់ប្រាក់សំណងតាមរយៈប្រព័ន្ធ Online។

    បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងការបង្ក្រាបករណីភ្នាល់បាល់ទាត់ World Cup ខុសច្បាប់ខាងលើនេះ ប៉ូលិសវៀតណាមក៏បានឃាត់ខ្លួនមនុស្សចំនួន ៨៥នាក់ផងដែរ ហើយរហូតមកទល់នឹងពេលនេះពួកគេត្រូវបានប៉ូលិសឃុំខ្លួនជាបណ្តោះអាសន្ន។ សូមបញ្ជាក់ជូនថា​ ករណីផ្តល់សេវាភ្នាល់បាល់ទាត់បានកើតមានតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកក្នុងរដូវកាលនៃការរៀបចំព្រឹត្តិការណ៍បាល់ទាត់ World Cup ២០២៦ នេះ ប៉ុន្តែករណីភ្នាល់ល្បែងស៊ីសងដែលតម្លៃរហូតដល់ជាង ១៣០លានដុល្លារគឺជាករណីកម្រមួយសម្រាប់នៅក្នុងប្រទេសវៀតណាម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post:
    MPO4D jitutoto mpo4d Mpoplay