តារាបាល់ទាត់ឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United ម្នាក់ថា ចង់ចូលរួមជាមួយកីឡាករ Christiano Ronaldo ជាជាងទៅលេងអោយក្លឹប Real Madrid
- June 19, 2019
កាលពីសប្តាហ៍មុន កីឡាករ Paul Pogba របស់បិសាចក្រហម Manchester United បានប្រកាសជាសាធារណៈថា ខ្លួនចង់រកការប្រកួតប្រជែងថ្មី ហើយកំពុងរកចាកចេញពីក្លឹប Manchester ហើយនៅក្នុងនោះដែរមានក្លឹបពីរដែលកីឡាកររូបនេះមិនទាន់សម្រេចនៅឡើយគឹក្លឹប Juventus និងក្លឹប Real Madrid។ គួររំលឹកផងដែរថា អ្នកដឹកនាំក្លឹប Real Madrid លោក Zinedine Zidane ត្រូវបានគេជឿជាក់ថាជាអ្នកដែលសរសើរលើកីឡាករ Pogba និងចង់បានកីឡាកររូបនេះមកចូលរួមនៅក្នុងទឹកដី Santiago Bernabeu នៅក្នុងតំលៃណាមួយ តែទោះបីជាយ៉ាងនេះក្តី តាមការរាយការណ៍មកយើងឃើញថាកីឡាកររូបនេះហាក់ដូចជាចង់ត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញ ពោលគឺក្លឹប Juventus ប្រទេសអុីតាលី។
បើយោងទៅតាមការរាយការណ៍របស់អ្នកកាសែតជនជាតិអុីតាលី Gianluca Di Marzio បានអោយដឹងថាអ្នកតំណាងអោយ Pogba និងភ្នាក់ងារ Mino Raiola កំពុងតែទាក់ទងជាមួយក្លឹប Juventus។ បន្ថេមពីនេះទៅទៀតសម្រាប់កីឡាករផ្ទាល់ Pogba ចង់ផ្លាស់ប្តូរទៅកាន់ទីក្រុង Turin វិញដែលរូបគាត់នឹងចូលរួមជាមួយ Christiano Ronaldo ដើម្បីរួមគ្នាដណ្តើមយកពានយក្សប្រចាំទ្វីបអឺរ៉ុប UEFA Champion League។
ទោះជាយ៉ាងនេះក្តី អ្វីដែធ្វើអោយ Pogba ពិបាកក្នុងការសម្រេចចិត្តគឺប្រាក់អាទិត្យរបស់គាត់ ដែលបច្ចុប្បន្ននេះប្រាក់ពលកម្មរបស់គាត់ទទួលបាន ១៥លានអឺរ៉ូក្នុងមួយឆ្នាំ ហើយគាត់មិនទាន់ចង់អោយគេកាត់ការចំណាយនេះនៅឡើយទេ។ លើសពីនេះទៅទៀត ក្លឹបបិសាចក្រហមបានដាក់តំលៃខ្លួនរហូតដល់ទៅ ១៥០លានអឺរ៉ូ ទៅ ១៦០លានអឺរ៉ូ ហើយខណៈពេលនេះមានតែពីក្លឹបប៉ុណ្ណោះដែលអាចនឹងចាយលុយយ៉ាងច្រើនសម្រាប់កីឡាករខ្សែបម្រើម្នាក់នេះមកចូលរួមនៅក្នុងរដូវក្តៅនេះ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia
- Share This Post:









