Lexus GX ស៊េរី 2020 មុខកាន់តែកាចជាងមុន ហើយក៏កាន់តែទំនើបជាងមុនផងដែរ
- BY
- autoadmin
- June 19, 2019
ថ្មីៗនេះ ក្រុមហ៊ុន Lexus បានបញ្ចេញនូវរថយន្ត Lexus GX ប្រភេទ SUV ស៊េរីថ្មី ឆ្នាំ2020 របស់ខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងប៉ាណាខាងមុខ ដែលមើលទៅធំសម្បើមជាងស៊េរី 2019 ដាច់តែម្តង។ ចំណែកឯចង្កៀងអំពូល LED អមសងខាងរបស់វាមានរហូតដល់ទៅ ៣គ្រាប់ (triple-beam) ដែលធ្វើឱ្យស៊េរីថ្មីនេះ កាន់តែមានភាពលេចធ្លោត្រូវតាមស្តង់ដារ។ រថយន្ត Lexus GX 460 នឹងមាន 3 version សម្រាប់ឱ្យលោកអ្នកជ្រើសរើសនោះគឺ ប្រភេទធម្មតា, Premium និង Luxury ។
ក្រុមហ៊ុន Lexus ក៏នឹងផ្តល់នូវជម្រើសកញ្ចប់ «Sport Design Package» សម្រាប់ Lexus GX 460 ប្រភេទ Premium និង Luxury ។ ចំណែកការបន្ថែមដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ វាបានដាក់បញ្ចូលនូវជម្រើសកញ្ចប់ «Off-Road Package» ដែលមានតែនៅលើប្រភេទ Luxury ប៉ុណ្ណោះ។ Lexus GX 460 បំពាក់ដោយម៉ាស៊ីន V8 ទំហំចំណុះ 4.6លីត្រ ដែលអាចផ្តល់កម្លាំងបាន 301សេះ (305PS/225kW) កម្លាំងបង្វិល 329lb-ft (446Nm) ប្រអប់លេខអូតូ 6 វគ្គ បើកបរដោយប៉ុងពីរ (4-wheel drive) និងមានសមត្ថភាពផ្ទុករហូតដល់ 2,948គីឡូក្រាម។
ចំពោះតម្លៃពេញលេញ និងព័ត៌មានបន្ថែមទាក់ទងនឹង Lexus GX 460 ស៊េរីថ្មី នឹងត្រូវបានគេប្រកាសឆាប់ៗនេះ។ យ៉ាងណាមិញចំពោះប្រភេទធម្មតាត្រូវបានគេឱ្យដឹងថា មានតម្លៃចាប់ពី 52,505 ដុល្លារអាមេរិក ដែលមានភ្ជាប់មកស្រាប់ជាមួយនឹងមុខងារសុវត្ថិភាពដូចជា៖ Intelligent High Beams, Lane Departure Alert, Pre-Collision System + Pedestrian Detection និងមុខងារ High-Speed Dynamic Radar Cruise Control រួមទាំងការរចនាបន្ទាប់បន្សំជាច្រើនទៀត៕


អត្ថបទ៖ លីដា
- Share This Post:














