ខ្មែរណូត

ស្វែងរក

  • កីឡា

    Lionel Messi បានប្រាប់អោយប្រធានក្លឹប Barcelona នាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនមកវិញ ហើយដាក់ឈ្មោះកីឡាករ Antoine Griezman នៅក្រៅបញ្ជីរបស់ក្លឹបវិញ

    BY Khmernote Media June 19, 2019
    Lionel Messi បានប្រាប់អោយប្រធានក្លឹប Barcelona នាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនមកវិញ ហើយដាក់ឈ្មោះកីឡាករ Antoine Griezman នៅក្រៅបញ្ជីរបស់ក្លឹបវិញ

    នាពេលថ្មីនេះ យើងឃើញថាទំនាក់ទំនងរបស់ Neymar ជាមួយក្លឹបយក្សប្រទេសបារាំងហាក់ដូចជាមិនសូវល្អ និងអាចដើរដល់ផ្លូវបញ្ចប់ ហើយត្រូវបានគេរាយការណ៍ថាអាចនឹងត្រឡប់មកក្លឹប Barcelona វិញ។ ជាមួយគ្នានេះដែរតាមរយៈការរាយការណ៍ជាច្រើនបានអោយដឹងថាកីឡាករ Luis Surez ចង់បានកីឡាករសញ្ជាតិប្រេសុីលជាងកីឡាករ Antoine Griezman ហើយ Lionel Messi ក៍បានចូលរួមគាំទ្រមិត្តរួមក្រុមក្នុងការគាំទ្រ Neymar អោយត្រឡប់មកវិញផងដែរ។

    បើយោងទៅតាមការកាសែតអេស្ប៉ាញ El Mundo បានលើកឡើងថាតារាឆ្នើម និងជាបុគ្គលដែលមានឥត្ធិពលម្នាក់នៅក្នុងក្លឹប Barcelona ចង់អោយ Neymar មកវិញ ហើយមិនគាំទ្រអោយកីឡាករសញ្ជាតិបារាំង Antoine Griezman ផ្លាស់ប្តូរមកពហុកីឡាដ្ឋាន Camp Nou នោះទេ។ មិនតែប៉ុណ្ណោះ Messi បានប្រាប់អោយប្រធានក្លឹបលោក Josep Maria Bartomeu ចរចារនាំយក Neymar មកវិញ ប៉ុន្តែក្លឹប Barcelona ដឹងថាកីឡាករ Neymar នៅតែត្រូវចំណាយច្រើនសម្រាប់ក្លឹបដូចនេះហើយបានជាកំពុងតែសម្លឹងឃើញកីឡាករ Griezman។

    គួរបញ្ជាក់ផងដែរថា Neymar បានចាកចេញពីក្លឹប Barcelona ទៅកាន់ទឹកដីប្រទេសបារាំងក្លឹប PSG នៅក្នុងតំលៃខ្លួន ២២២លានអឺរ៉ូ ហើយក្លឹបយក្សរបស់អេស៉្បាញអាចនឹងត្រូវតែចំណាយច្រើនដើម្បីបង្រួបបង្រួម MSN ឡើងវិញ។ បន្ថែមពីនេះទៅទៀត តាមការរាយការណ៍មិនបានបញ្ជាក់អោយច្បាស់ថាតើក្លឹប Barcelonaអាចនឹងប្រើ Griezman ឬក៏អត់នោះទេ ខណៈដែរការចរចាររវាងក្លឹបទាំងពីរបានព្រមព្រៀងរួចហើយ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: