រថយន្ត

KResearch បានព្យាករណ៍ថា ៥ឆ្នាំទៀត ថៃនឹងក្លាយជាមូលដ្ឋានផលិតកម្មអាគុយ សម្រាប់រថយន្តអេឡិចត្រូនិក ធំបំផុតទី ៤ នៅអាស៊ី

BY
autoadmin
June 21, 2019

ទីផ្សាររថយន្តអេឡិចត្រូនិក (EV) នៅក្នុងប្រទេសថៃកាន់តែលូតលាស់នៅ ឆ្នាំ២០១៩ នេះ ដោយសារតែក្រុមហ៊ុនផលិតរថយន្តមួយចំនួន បានស្វែងរកការលើកទឹកចិត្តពីក្រុមប្រឹក្សាវិនិយោគ ដើម្បីបង្កើតផលិតកម្មរថយន្តអគ្គិសនីនៅទីនេះ។ KResearch បានព្យាករណ៍ថា ទីផ្សារ EV នៅក្នុងប្រទេសថៃរយៈពេល ៥ ឆ្នាំខាងមុខនេះ អាចនឹងកើនឡើងដល់មួយភាគបួន ឬ ២៤០,០០០ គ្រឿង នៃការលក់រថយន្តសរុបនៅទូទាំងប្រទេស។

ហើយនៅឆ្នាំ ២០២៣ ដដែល ប្រទេសថៃក៏នឹងត្រូវបានគេរំពឹងថា អាចផលិតអាគុយសម្រាប់រថយន្តអេឡិចត្រូនិកយ៉ាងហោចណាស់ចំនួន ២៦០,០០០ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ លើសពីនេះទៀតការសង្ឃឹមទុកក្នុងការនាំចេញរបស់ថៃកាន់តែមានច្រើន ដោយសារតែក្រុមហ៊ុនរថយន្តជាច្រើនមានគម្រោងផលិតរថយន្តអគ្គីសនីនៅក្នុងប្រទេសថៃជាលក្ខណទ្រង់ទ្រាយធំសម្រាប់នាំចេញ។ ខណៈដែលពិភពលោកសព្វថ្ងៃនេះមិនទាន់អាចផលិតអាគុយបានគ្រប់គ្រាន់តាមតម្រូវការ ដូច្នេះប្រទេសថៃបានក្លាយជាមូលដ្ឋានផលិតកម្មថ្មី សម្រាប់អាគុយ OEM និង REM ដើម្បីការនាំចេញទៅកាន់ប្រទេសដូចជាជប៉ុន អាស៊ាន និងអូសេអានី។

KResearch ក៏រំពឹងថា នៅឆ្នាំ ២០២៣ ប្រទេសថៃនឹងអាចផលិតអាគុយបានយ៉ាងហោចណាស់ ១៧០,០០០ សម្រាប់នាំចេញ ឬ ៤៣០,០០០ នៃផលិតផលសរុប (ក្នុងស្រុក ឬនាំចេញ) ដែលតំណាងឱ្យ ៣ភាគរយ នៃទីផ្សារពិភពលោក។ ដែលនេះនឹងធ្វើឱ្យប្រទេសថៃមិនត្រឹមតែជាអ្នកដឹកនាំខាងផលិតអាគុយអគ្គិសនី EV នៅក្នុងតំបន់អាស៊ាន និងអូសេអានីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានផលិតអាគុយអគ្គិសនី EV ធំបំផុតទី ៤ នៅតំបន់អាស៊ីនាពេលអនាគត។

អត្ថបទ៖ លីដា

Share This Post: