ខ្មែរណូត

ស្វែងរក

  • កីឡា

    រូបភាព Lionel Messi ត្រូវក្រុមឧទ្ទាម ISIS ចាប់ធ្វើចំណាប់ខ្មាំង កំពុងតែគំរាមកំហែងព្រឹតិ្តការណ៍ FIFA World Cup 2018 ខាងមុខនេះ

    BY Khmernote Media March 21, 2018
    រូបភាព Lionel Messi ត្រូវក្រុមឧទ្ទាម ISIS ចាប់ធ្វើចំណាប់ខ្មាំង កំពុងតែគំរាមកំហែងព្រឹតិ្តការណ៍ FIFA World Cup 2018 ខាងមុខនេះ

    ក្រុមឧទ្ទាម ISIS បានកំណត់គោលដៅសំខាន់លើខ្សែប្រយុទ្ធ Lionel Messi ដែលពួកគេបានកាត់តរូបខ្សែប្រយុទ្ធ Lionel Messi ដាក់លើផ្ទាំងរូបថតមួយសន្លឹកដោយ Messi អង្គុយលត់ជង្គង់ត្រៀមអោយពួកឧទ្ទាម ISIS កាត់ករ។ ការបង្ហាញរូបនេះជាសាធារណៈគឺដើម្បីគំរាមកំហែងការវាយប្រហារដ៏ធំមួយក្នុងការប្រកួត FIFA World Cup 2018 ខាងមុខនេះនៅក្នុងប្រទេសរុស្សី។

    ក្នុងរូបថតនោះដែលពួកឧទ្ទាម ISIS បានកាត់តបង្ហោះជាសាធារណៈគឺកីឡាករ Lionel Messi ត្រូវបានពួកឧទ្ទាម ISIS កាត់តដាក់ក្នុងសំលៀកបំពាក់ឈុតពណ៌ទឹកក្រូចលត់ជង្គង់នៅក្នុងកីឡាដ្ឋាន Moscow’s Luzhniki ក្នុងទីក្រុង Moscow ប្រទេសរុស្សី ហើយត្រៀមកាត់ករប្រហារជីវិតដូចក្នុងរូបភាពនិងវីដេអូដែលពួកឧទ្ទាមមួយនេះធ្លាប់សម្លាប់ជនរងគ្រោះពីមុនមកអញ្ចឹង។

    គួរបញ្ជាក់ឡើងវិញដែរថា នេះមិនមែនជាលើកទី 1 ទេដែលក្រុមឧទ្ទាម ISIS បានកាត់តរូបខ្សែប្រយុទ្ធ Lionel Messi នេះ។ កាលពីខែតុលាឆ្នាំមុនពួកឧទ្ទាម ISIS បានកាត់តរូបខ្សែប្រយុទ្ធ Lionel Messi ដាក់ក្នុងគុកមួយកន្លែងហើយធ្វើការគំរាមកំហែងដល់ការប្រកួត FIFA World Cup 2018 ដូចគ្នា។ ហើយនៅមានរូបជាច្រើនទៀតដែលពួកឧទ្ទាម ISIS បានកាត់តដោយបង្ហោះក្នុងអត្ថន័យថា៖ ពួកគេបានស្បថថានឹងធ្វើការវាយប្រហារនៅក្នុងព្រឹតិ្តការណ៍ World Cup 2018 នេះរង់ចាំមើលទាំងអស់គ្នា។ បកប្រែពីភាសាអង់គ្លេស: I swear that the Mujahideen’s fire will burn you. Just you wait and see.

    បុត្រ

    ប្រភព៖ Dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay