រថយន្ត

Audi SQ8 ប្រភេទ SUV ស៊េរី 2020 ស្រស់ស្អាតថ្មីសន្លាង កម្លាំង 429សេះ ឯតម្លៃញាក់សាច់

BY
Khmernote Media
June 24, 2019

រថយន្តប្រណីត Audi SQ8 ប្រភេទ SUV ស៊េរី 2020 ដ៏ស្រស់ស្អាតថ្មីសន្លាង បានបង្ហាញខ្លួនយ៉ាងអង់អាចជាមួយនឹងកម្លាំង 429សេះ ម៉ាស៊ីនម៉ាស៊ូត V8 twin-turbocharged ទំហំចំណុះ 4.0លីត្រ និងកម្លាំងបង្វិល 664lb-ft (900 Nm) ។ Audi SQ8 2020 មួយនេះមានសមត្ថភាពអាចសន្ទុះពី 0-100គីឡូម៉ែត្រ (ក្នុងមួយម៉ោង) ត្រឹមរយៈពេលតែ 4.8វិនាទី ជាមួយនឹងល្បឿនអតិបរមា 250គីឡូម៉ែត្រ/ម៉ោង។

ចំណែក Powertrain របស់វាបានរួមបញ្ចូលជាមួយនឹងថ្ម lithium-ion ទំហំ 48 វ៉ុល ដែលធ្វើឱ្យអតិថិជនក៏អាចបើកបរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធបាន ជាមួយនឹងល្បឿន 22គីឡូម៉ែត្រ/ម៉ោង។ ក្រុមហ៊ុន Audi ត្រូវបានគេនិយាយថា កំពុងធ្វើការលើម៉ូដែល SQ8 មួយនេះ ដែលអាចដើរដោយថាមពលសាំងផងដែរ ហើយនឹងត្រូវដាក់លក់នៅក្នុងទីផ្សារពិសេសមួយចំនួន ដែលរួមមានអាមេរិកជាដើម។ ចំណែកតម្លៃសម្រាប់ម៉ូដែលដូចក្នុងរូបភាព គឺចាប់ផ្តើមពី 103,031 ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា

Share This Post: