ខ្មែរណូត

ស្វែងរក

  • កីឡា

    លោក Jose Mourinho ចង់បានកីឡាករ Real Madrid ១រូប និងកីឡាករ Barcelona ២រូបប្រសិនបើគាត់ទៅដឹកនាំក្លឹប New Castle

    BY Khmernote Media June 26, 2019
    លោក Jose Mourinho ចង់បានកីឡាករ Real Madrid ១រូប និងកីឡាករ Barcelona ២រូបប្រសិនបើគាត់ទៅដឹកនាំក្លឹប New Castle

    អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាលលោក Jose Mourinho នឹងចូលមកធ្វើការជាគ្រូបង្វឹកវិញ បន្ទាប់ពីសម្រាកពីការងារជាគ្រូបង្វឹកមួយរយៈ។ ជាមួយគ្នានេះដែរ មានគេរាយការណ៍ថាលោកអាចនឹងមកដឹកនាំនៅក្នុងក្លឹប NewCastle United ក្នុងក្របខ័ណ្ឌ  English Premier League ហើយគាត់ចង់បានកីឡាកររបស់ Real Madrid ១រូប និងកីឡាករ Barcelona ២រូបនៅក្នុងរដូវកាលក្រោយ។ តាមរយៈសារព័ត៌មានរបស់ Diario Gol បានរាយការណ៍ថា ខ្សែបម្រើការពារ Casemiro ខ្សែបម្រើស្លាប Malcom នឹងខ្សែការពារ Thomas Vermaelen របស់ក្លឹប Barcelona គឺស្ថិតនៅក្នុងខ្សែភ្នែករបស់លោក Jose Mourinho ប្រសិនបើចង់អោយគាត់យល់ព្រមធ្វើជាគ្រូបង្វឹករបស់ NewCastle។

    ទន្ទឹមនឹងនេះផងដែរ លោក Jose Mourinho ត្រូវបានបណ្តេញចេញពីក្លឹប Manchester នៅក្នុងខែធ្នូឆ្នាំ ២០១៨ បន្ទាប់ពីការដឹកនាំរបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំង ហើយក្រោយមកបានធ្វើជាអ្នកអធិប្បាយព័ត៌មានអោយ BeIN Sports។ តាមរយៈសារព័ត៌មាន Diario Gol ដដែលបានអោយដឹងថាលោក Mourinho ចង់មានការប្រកួតប្រជែងថ្មី នៅក្នុងរដូវកាលក្រោយ ហើយគាត់បានបង្ហាញថាគាត់នឹងយល់ព្រមទៅដឹកនាំក្លឹប NewCastle នៅក្នុងរដូវកាលក្រោយ។ ហើយមួយវិញទៀត អតីតគ្រូបង្វឹកក្លឹប Manchester United ដែលមានវ័យ ៥៦ឆ្នាំរូបនេះ ត្រូវបានគេនិយាយពាក្យចចាមអារ៉ាមថាគាត់បានក្លឹប Premier League មួយនេះនាំយកកីឡាករ Casemiro Malcon ហើយនិង Vermaelen មុនពួកគេជួបគ្នានេះបើតាមាកាសែតរបស់ប្រទេសអេស្ប៉ាញបានលើកឡើង៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: