ខ្មែរណូត

ស្វែងរក

  • កីឡា

    វីរ​បុរសរបស់ Man Utd លោក Bobby Charlton នឹងបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការ នៅខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា

    BY autoadmin June 26, 2019
    វីរ​បុរសរបស់ Man Utd លោក Bobby Charlton នឹងបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការ នៅខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា

    ថ្មីៗនេះវីរ​បុរសរបស់ Man Utd និងជាអតីតម្ចាស់ជើងឯក Ballon d’Or ក៏ដូចជាម្ចាស់ជើងឯក FIFA World Cup ឆ្នាំ១៩៦៦ លោក Bobby Charlton (ឬ Sir Bobby Charlton) បានប្រកាសនៅក្នុងបណ្តាញសង្គម Twitter ថា៖ «ខ្ញុំមានសេចក្តីរីករាយសូមប្រកាសថា មជ្ឈមណ្ឌល Bobby Charlton Center សាខាទី ២ នឹងបើកដំណើរការនៅខែកញ្ញា ដែលនឹងផ្តល់ជូននូវការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការ និងរស់នៅក្នុងអតីតតំបន់មានជម្លោះ។ មជ្ឈមណ្ឌលនេះនឹងមានមូលដ្ឋាននៅខេត្តពោធិ៍សាត់ប្រទេសកម្ពុជា»

    ស្ថាបនិកអង្គការ Find A Better Way លោក Bobby Charlton បាននិយាយថា៖ «ប្រទេសកម្ពុជានឹងនៅតែជាកន្លែងពិសេសមួយសម្រាប់ខ្ញុំ ដោយនៅទីនេះខ្ញុំបានយល់ដឹងអំពីផលប៉ះពាល់ដ៏សាហាវ ដែលអាវុធយុទ្ធភ័ណ្ឌផ្ទុះនៅតែបន្តរំខានលើតំបន់ដែលមានប្រជាជនក្រីក្រមួយចំនួន។ ខ្ញុំសង្ឃឹមថា មជ្ឈមណ្ឌលនេះនឹងនាំមកនូវជំនួយ ដែលត្រូវការចាំបាច់ដល់ប្រជាជននៅខេត្តពោធិ៍សាត់»។

    មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ Bobby Charlton នឹងត្រូវបានគ្រប់គ្រងដោយកម្មវិធីសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) របស់អង្គការ FABW ដែលជាអង្គការមិនមែនរដ្ឋាភិបាល។ វាក៏ត្រូវបានគេរំពឹងថា នឹងបើកទ្វាររបស់ខ្លួននៅក្នុងខែកញ្ញា ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ អង្គការនឹងចាប់ផ្តើមធ្វើការនៅបរិវេណនេះជាបណ្តោះអាសន្នសិន។ DDSP ក៏នឹងជួយផងដែរជាមួយការបណ្តុះបណ្តាលកុំព្យូទ័រ ដើម្បីជួយស្វែងរកការងារ និងការតាំងទីលំនៅ ក៏ដូចជាការកសាងទំនុកចិត្ត សម្រាប់អ្នកដែលមិនធ្លាប់មានឱកាសការងារ៕

    អត្ថបទ៖ លីដា

    Share This Post: