កំុចេះតែហ៊ាន! គូស្នេហ៍មួយគូផុសវីដេអូឱបថើបផ្អែមល្ហែមដាក់គ្នាពេលកំពុងបើកបរ ពេលនេះប៉ូលីសកំពុងបើកការស៊ើបអង្កេត ហើយអាចនឹងប្រឈមមុខមិនឲ្យបើកបរអស់មួយជីវិត
ហ្វីលីពីន៖ វីដេអូគូស្នេហ៍មួយគូដែលឱបថើបផ្អែមល្ហែមជាមួយគ្នាពេលកំពុងបើកបរ ពេលនេះត្រូវបានប៉ូលីសកំពុងធ្វើការស៊ើបអង្កេតទៅលើសកម្មភាពដែលគ្មានទំនួលខុសត្រូវរបស់ពួកគេ។ វីដេអូនោះត្រូវបានបង្ហោះដោយផេកឈ្មោះ Carbrazzer.tv បានបង្ហាញនូវសកម្មភាពគូស្នេហ៍មួយគូ ដែលកំពុងឱបថើបគ្នាទាំងរថយន្តកំពុងតែបើកបរទៅមុខ និងមិនបានពាក់ខ្សែក្រវ៉ាត់ការពារអាយុជីវិត ហើយសកម្មភាពបែបនេះគឺពួកគេបានធ្វើជាច្រើនដង។
មានការបញ្ចេញមតិមិនពេញចិត្ត និងហួសចិត្តជាខ្លាំងចំពោះសកម្មភាពគូស្នេហ៍វ័យក្មេងមួយគូនេះ ដោយមានការលើកឡើងថាវាមិនខុសទេក្នុងការបង្ហាញនៃក្តីស្រលាញ់ ប៉ុន្តែពួកគេមិនអាចគ្មានទំនួលខុសត្រូវពេលកំពុងបើកបរ ដែលជាការប្រថុយអាយុជីវិតខ្លួនឯង និងអ្នកដទៃទៀត។ យ៉ាងណាមិញវីដេអូនោះក៏បានមកដល់ នាយកដ្ឋានដឹកជញ្ជូន (DOTr) ដើម្បីធ្វើការស៊ើបអង្កេតហើយក៏ត្រូវបានសង្ស័យថាគូស្នេហ៍មួយគូនេះទំនងអាចនឹងត្រូវបាត់បង់ប័ណ្ណបើកបរ និងការហាមប្រាមមិនឲ្យបើកបរអស់មួយជីវិត៕






ដោយ៖ ណារ៉ែន