ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបយក្សរបស់បារាំង PSG សម្លឹងឃើញកីឡាករ Barcelona មួយរូបដើម្បីយកមកជំនួសតំណែងអតីតកីឡាករ Barcelona

    BY Khmernote Media June 26, 2019
    ក្លឹបយក្សរបស់បារាំង PSG សម្លឹងឃើញកីឡាករ Barcelona មួយរូបដើម្បីយកមកជំនួសតំណែងអតីតកីឡាករ Barcelona

    កីឡាករខ្សែការពារ Nelson Semedo របស់ក្លឹប Barcelona ហាក់ដូចជាស្រពិចស្រពិលលើអនាគតរបស់ខ្លួននៅក្នុងក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ ហើយឥឡូវនេះបើយោងតាមការរាយការណ៍បានអោយដឹងថា ម្ចាស់ពានប្រចាំក្របខ័ណ្ឌ Ligue 1 ក្លឹប PSG កំពុងចង់បានកីឡាករសញ្ជាតិព័រទុយហ្គាលរូបនេះមកជំនួសតំណែងកីឡាករ Dani Alves។ នៅដើមអាទិត្យនេះ Alves បានប្រកាស់ពីការចាកចេញរបស់ខ្លួនបន្ទាប់ពីបានលេង២រដូវកាលជាមួយក្លឹប PSG។ គួរបញ្ជាក់ផងដែរថាអតីតកីឡាករ Barcelona ហើយនឹងក្លឹប Juventus រូបនេះបានឈ្នះពាន Ligue1 នៅក្នុងឆ្នាំ ២០១៨-២០១៩ ហើយសរុបទាំងអស់គាត់ទទួលបានពាន ៣៦ពាន និងបានបំបែកឯកត្តកម្មពិភពលោក។

    បើយោងទៅតាមប្រភពខុសៗគ្នាបានអោយដឹងថា ខ្សែការពារស្លាបស្តាំ Thomas Meunier ក៏អាចនឹងចាកចេញពីក្លឹបផងដែរ ដោយរូបគាត់មានការចាប់អារម្មណ៍ពីក្លឹបធំពីរនៅក្នុង English Premier League គឺក្លឹប Manchester United និងក្លឹប Arsenal ផងដែរ។ ហើយនៅក្នុងស្ថានការបែបនេះ ក្លឹប PSG ត្រូវការកីឡាករមួយរូបដើម្បីយកមកប្រែប្រួលស្ថានភាព ហើយក៏បានសម្លឹងឃើញកីឡាករ Semedo នេះបើតាមសារព័ត៌មានរបស់ Don Balon។

    គួរបញ្ជាក់ផងដែរថា Semedo ហាក់ដូចជាធ្វើមិនបានល្អនៅក្នុងរដូវកាល ២០១៨-១៩  បើទោះបីជាឈ្នះពាន La Liga ចំនួន២ដងរួចមកហើយក្តី។ នៅក្នុងនោះដែរគាត់បានបង្ហាញខ្លួនចំនួន ៤៦ប្រកួតសម្រាប់ Barcelona តែភាគច្រើនគាត់ប្តូរចូលជំនួសកីឡាករ Sergio Roberto ហើយនេះជាមូលហេតុដែលគាត់នៅមិនសុខក្នុងក្លឹបប្រទេសអេស្ប៉ាញមួយនេះ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: